សម្ពន្ធយុវជនស្រលាញ់សន្ដិភាព អនុសាខាស្រុកកំពង់ត្រឡាចបានជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងពេលបិទខ្ទប់ឲ្យនៅក្នុងផ្ទះ ចំនួន២គ្រួសារ ។

ស្រុកកំពង់ត្រឡាច៖ នៅរសៀលថ្ងៃពុធ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១។
ខ្ញុំបាទលោក រ៉ន សោភ័ណ ប្រធានប្រតិបត្ដិសម្ពន្ធយុវជនស្រលាញ់សន្ដិភាព អនុសាខាស្រុកកំពង់ត្រឡាច និងមានការអញ្ជើញចូលរួមពីលោក​ អេន ជាវគ្រេង ប្រធានប្រតិបត្ដិសម្ពន្ធយុវជនស្រលាញ់សន្ដិភាពឃុំអូរឫស្សី លោក លោកស្រីសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្ដិភាពបាននាំយកគ្រឿងឧបភោគ បរិភោគ ដែលបានមកពីសប្បុរសជន លោកយីវ ពៅ និងភរិយា ជីវ សុខចេង និងជាថវិកាមួយចំនួនរបស់ក្រុមយុវជន ទៅជួយឧបត្ថម្ភប្រជាពលរដ្ឋជួបការលំបាកក្នុងបរិបទកូវីដ-១៩ និងត្រូវបានបិទខ្ទប់នៅតាមផ្ទះ ចំនួន២គ្រួសារ នៅភូមិអូរឫស្សីឃុំអូរឫស្សី ។

អំណោយពីសម្ពន្ធយុវជនស្រលាញ់សន្ដិភាពក្នុងមួយគ្រួសារទទួលបាន÷
១.អង្ករ ១០ គីឡូក្រាម
២.មី ២៥ កញ្ចប់
៣.ត្រីខ ១២ កំប៉ុង
៤.ទឹកត្រី ទឹកស៊ីអ៉ីវ ២ដប
៥.សាប្រូថិច ១ដុំ
៦.ប៊ីចេង ស្ករស អំបិល ៣កញ្ចប់
៧.ម៉ាស់ ចំនួ១០ ម៉ាស់ *សូមអគុណសន្តិភាព ដើម្បី ជាតិ ដើម្បី ប្រជាជន ដើម្បីយុវជន និងសន្តិភាព។

អត្ថបទដែលជាប់ទាក់ទង