ល្បីឈ្មោះកូនប្រសាលោកមេភូមិម្រេចនិងបក្សពួកមកពីស្រុកស្វាយលើខេត្តសៀមរាបដើរកាប់បំផ្លាញដីព្រៃយកធ្វើជាកម្មសិទ្ធិ
ខេត្តព្រះវិហារ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិម្រេច ឃុំក្តាក់ ស្រុកគូលែនខេត្តព្រះវិហារ បានឲ្យអ្នកសារព័ត៌មាន មហាជនដឹងថាកូនប្រសារលោកមេភូមិម្រេច ឈ្មោះ វេន ឃួនបានហៅឈ្មោះឃ្លាកឡាំនិងបក្សពួកមកពីស្រុកស្វាយលើខេត្តសៀមរាបបានកំពុងកាប់បំផ្លាញហ៊ុំពទ្ធ័យកដីព្រៃធ្វើកម្មសិទ្ធនៅចំណុចឈូកកំពយ ភូមិក្តាក់ ភូមិម្រេចក្នុងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារទុកសម្រាប់លក់បន្តទៅអោយឈ្មួញ។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដដែលបានបន្តអោយដឹងថាក្រោយពីពួកគាត់បានទទួលបានពត័មានខាងលើនេះក៏បានរាយការណ៍ជូនសមត្ថកិច្ចស្រាប់តែនៅព្រឹកថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ លោកស៊ាប កែវជីវ៉ាអភិបាលរងស្រុក គូលែនបានដឹកនាំកម្លាំងជំនាញផ្នែកជំនាញរដ្ឋបាលព្រៃឈើគូលែនឈ្មោះវង្ស វិសិទ្ធចុះមកដល់ទីតាំងខាងលើ តែអ្វីដែលធ្វើអោយពួកគាត់ហួសចិត្តខ្លាំងនោះជំនាញមិនបានបង្ក្រាបជនដែរកំពុងកាប់បំផ្លាញ់ដីព្រៃនោះទេបែរជាមកគំរាបពួកគាត់ដែរអាស្រ័យផលដាំដំឡូងលើដីស្រឡះនិងជាអ្នករាយការណ៍ទៅវិញ។ជាហេតុធ្វើអោយប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើជំនាញរដ្ឋបាលព្រៃឈើថាមានអាក់កំបាំងអ្វីមួយហើយមើលទៅបានជាមិនហ៊ានបង្ក្រាបទៅលើបុគ្គលខាងលើទាំងអស់នោះឬមួយក៏ខ្លាចបាត់បង់ប្រយោជន៍។ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋស្នើសុំទៅឯកឧត្តមអភិបាលខេត្តមេត្តាជួយអន្តរាគមន៍ជួយមានវិធានការទប់ស្កាត់សកម្មភាពកាប់បំផ្លាញដីព្រៃខាងលើនេះផងព្រោះអាចនិងរលាយហិនហោចពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន។ជុំវិញរឿងរ៉ាវខាងលើនេះអង្គភាពសារពត័មានមហាជននៅមិទាន់សុំការបកស្រាយពីលោកនាយផ្នែករដ្ឋបាលព្រៃឈើគូលែនបានទេនៅថ្ងៃនេះដោយពុំមានលេខទូរសព្ទ័ទំនាក់ទំនង អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់សាមុីអង្គភាពរៀងរាល់ម៉ោងធ្វើការ។