លោកឧត្តមសេនីយ៍ស្នងការ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការចាំបាច់ និងពង្រឹងការអនុវត្ដកិច្ចការជំនាញ
កំពង់ចាម: នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការបន្ទាន់ និងការដឹកនាំលេីកិច្ចការជំនាញ÷
១-ផ្សព្វផ្សាយផែនការបន្ទាន់ ដែលទទួលបានពីក្នុងកិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម អភិបាលខេត្ត ដេីម្បីដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
២-ផ្សព្វផ្សាយសេចក្ដីសម្រេចរបស់ រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការបង្កេីតក្រុមការងារចម្រុះថ្នាក់ខេត្ត ដេីម្បីទទួលបន្ទុកក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
៣-ពង្រឹងការរៀបចំផែនការការពារ របស់ស្រុក-ក្រុងដែលពាក់ព័ន្ធ នៅតាមបណ្ដាមណ្ឌលចត្តាឡីស័ក មន្ទីរពេទ្យ និងតំបន់បិទខ្ទប់ជាបណ្ដោះអាសន្ន ។
៤-ពង្រឹងការគ្រប់គ្រងកម្លាំង ដេីម្បីបែងចែកផ្លាស់ប្ដូរវេនប្រចាំបញ្ជា ប្រចាំការ កម្លាំងអន្តរាគមន៍ និងកម្លាំងដែលត្រូវការពារតាមបណ្ដាគោលដៅមណ្ឌលចត្តាឡីស័ក មន្ទីរពេទ្យ និងតំបន់បិទខ្ទប់ជាបណ្ដោះអាសន្ន ។
៥-ការពង្រឹងវិធានការសុខាភិបាល ចំពោះប្រជាពលរដ្ឋដែលមកស្នេីសុំការផ្ដល់ជូនសេវារដ្ឋបាលតាមបណ្ដាអង្គភាពខ្លួន និងពង្រឹងវិធានការសុខាភិបាលដល់កងកម្លាំងក្នុងអង្គភាព ។
៦-ពង្រឹងការងារដឹកនាំតាមផែនជំនាញ និងការដឹកនាំតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុង ៕