រថយន្ត6គ្រឿង ដឹកឈើលេខ1ចេញពីស្រុកសង្គម ថ្មី កម្លាំងជំនាញមិនបង្ក្រាប (ដោយ៖ទូចចន្នា)

ព្រះវិហារ ឈើលេខ1ប្រភេទសុក្រមនឹងឈ្លីក ត្រូវ
បានឱ្យមេឈ្មួញឈ្មោះ ភក្ត្រ័ នឹងគូរកន ប្រើរថយន្ត
សេរីទំនើបៗ មានរថយន្តសុីណាចំនួន3គ្រឿង រថយន្តត្រេអុីចំនួន2គ្រឿង រថយន្តធុនត្រាពណ៍សរចំនួន1គ្រឿង ដឹកឈើប្រភេទលេខ1ចេញពីភូមិសាស្ត្រស្រុកសង្គមថ្មី ទៅកាន់ខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេច62ឆ្លងកាត់បារាសក្រុមចម្រុះព្រុំប្រទល់ខេត្តព្រះវិហារនឹងខេត្តកំពង់ធំបានយ៉ាងស្រួល ដោយមិនមានការត្រួតពិនិត្យឬបង្ក្រាបលើយ ការដែលរថយន្តដឹកឈើរបស់មេឈ្មួញដុះស្លែ ឈ្មោះ ភក្ត្រ័ ដឹកឆ្លងបារាសក្រុសមត្ថកិច្ចចម្រុះបានយ៉ាងងាយបែបនេះ មហាជនដាក់កា
សង្សយ័ថា សមត្ថកិច្ចចម្រុះនឹងសមត្ថកិច្ចជំនាញទទួលបានផលប្រយោជពីក្រុមឈ្មួញខាងលើយ៉ាងពិតប្រាកដ ។

សមត្ថកិច្ចតូចតាចដែលមិនទទួលបានផលប្រយោជន៍បានរាយការថា ជារៀងរាល់យប់ គេតែងសង្កេតឃើញថា រថយន្តដឹកឈើចំនួន6គ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនឈើលេខ1ចេញពីភូមិតាសែង ឃុំរណៈសិរ្យ ឃុំស្តៅ កាត់តាមសាលាស្រុកសង្គមថ្មី កាត់មុខស្នាក់ការអាវុធហត្ថ នឹងកាត់តាមស្នាក់ការបរិស្ថានការពារបតិកភណ្ឌ័ភ្នំត្បែង ដែ
លមានលោក លំ ផុន ជាប្រធានស្នាក់ការ រួចចេញ
មកចំនុចភូមិស្វាយប៉ាត រួចបើកតាមបណ្តោយផ្លូវ
ជាតិលេខ62 ភ្នំដែក ឆ្លងបារាសជីអោកចូលទឹកដី
កំពង់ធំបានយ៉ាងរំភើយ បើទោះបីជា រាជរដ្ឋាភិបាលបានបិទបំរាមគោចរណ៍ ហាមប្រជាពលរដ្ឋមិនអោយធ្វើដំណើឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយយ៉ាងណាក៍ដោយ តែរថយន្តដឹកឈើអាចឆ្លងកាត់បានដោយមិនមានការត្រួតពិនិត្យឬបង្ក្រាបឡើយសមត្ថកិច្ចដរដែលបានរាយការណ៍ថា មូលហេតុដែលរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ភក្ត្រ័មិនដឹកចេញតាមផ្លូវពីស្រុកសង្គមថ្មីទៅតាមផ្លូវក្រយាសង្គ្រាមគឺដោយសាទៅមិនរួចជាមួយក្រុមសមត្ថកិច្ចលោកបេន ដែលមានស្នាក់ការចាំត្រួតពិនិត្យត្រង់ចំនុចព្រុំប្រទល់ស្រុកជីក្រែង ស្រុកស្ទោងនឹងស្រុកប្រាសាទបាលង្ក័ ។

ប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មីបានអោយដឹងថា
ឈើដែលពួកគេកាប់យកមកលក់អោយឈ្មួញ គឺ
ពួកគេឡើងទៅកាប់នៅលើកំពូលភ្នំត្បែង ដែលជា
ភ្នំការពារបតិកភណ្ឌ័ជាតិភ្នំត្បែង ហេតុអីកម្លាំបរិស្ថា
នការពារបតិភណ្ឌ័ជាតិភ្នំត្បែងមិនបង្ក្រាប ? ពីព្រោះឈើនៅលើកំពូលភ្នំត្បែងគេហាមមិនអោយកាប់ កុំថាលើយឈើលេខ1ឈើលេខ2 លេខ3ក៍គេមិនអោយកាប់ដែរ ដោយសាការគ្រប់គ្រងរបស់សមត្ថកិច្ចជំនាញមានការធូរលុងឬបានផលប្រយោជន៍ ទើបគេបណ្តែតបណ្តោយបែបនេះលោក លំ ផុន ប្រធានស្នាក់ការបរិស្ថានការពារបតិភណ្ឌ័ភ្នំត្បែង ដែលមានស្នាក់ការនៅស្រុកសង្គមថ្មីមិនអាចទាក់ទងសុំការបកស្រាយបានទេ នៅព្រឹកថ្ងៃទី2ខែឧសភាឆ្នាំ2021 នេះ ។

ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ បានសំណូមពរ
ទៅឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិ
បាលខេត្តព្រះវិហារ សូមមេតាជួយពិនិត្យមើលក្រុមចម្រុះនៅជីអោក នឹងលោក ចន្ទ័ សុងសុជាតិ មេតាពិតនិត្យមើលលោក លំ ផុន ហេតុអីរថយន្តដឹកឈើបើកកាត់មុខស្នាក់ការរាល់យប់មិនបង្ក្រាប ។ (ដោយទូច ចន្នា)

អត្ថបទដែលជាប់ទាក់ទង