អាជ្ញាធរស្រុកនិងសមត្ថកិច្ចបានចុះបិទផ្សារ សាលាលេខ៥ទាំងព្រឹកក្នុង ស្រុកកំពង់ត្រឡាចហើយបន្ទាប់ពីរកឃើញអាជីវករលក់មាស៤នាក់មានវិជ្ជមានកូវីដ19

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះដឹកនាំដោយអាជ្ញាធរស្រុកកំពង់ត្រឡាចបានប្រកាស បន្ទាន់ទាំងយប់ តាមឧឃោសនស័ព្ទ ស្ដីពីការបិទផ្សារសាលាលេខ 5 ចាប់ពីម៉ោង 6 ព្រឹកថ្ងៃទី 24 ខែមេសានេះតទៅ បន្ទាប់ពីរកឃើញអាជីវករលក់មាសចំនួន 4 នាក់នៅក្នុងផ្សារមានវិជ្ជមានកូវីត 19 ។

លោក ស៊ន សំអាត អភិបាលរងស្រុកកំពង់ត្រឡាច បានបញ្ជាក់តាមទូរស័ព្ទថា បន្ទាប់ពីរកឃើញគ្រួសារមួយ មានគ្នា 4 នាក់ដែលសុទ្ឋសឹងជាអាជីវករលក់មាស ក្នុងផ្សារសាលាលេខ៥ ស្រុកកំពង់ត្រឡាច មានវិជ្ជមានកូវីដ19 អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តបានចំណាត់ការឱ្យមន្ត្រីសាលាស្រុក ចេញការប្រកាសទាំងយប់ ស្ដីពីការបិទផ្សារសាលាលេខ 5 ជាបណ្ដោះអាសន្ន ចាប់ពីម៉ោង 6 ព្រឹកថ្ងៃទី 24 ខែមេសានេះតទៅ លោកបានបញ្ជាក់ថា មានគ្រួសារមួយ ជាអាជីវករលក់មាស ក្នុងផ្សារសាលាលេខ 5 បាន ទៅសាកសួរ សុខទុក្ខ ម្ដាយឈឺនៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលមុនចូលឆ្នាំខ្មែរ ។

ក្រោយមក នៅរសៀលថ្ងៃទី 23 ខែមេសាឆ្នាំ2021ក៏បានរកឃើញមានវិជ្ជមានកូវិដ19ភ្លាមៗនោះប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក៏បានដាក់បញ្ជាឲ្យបិទផ្សាសាលាលេខ៥ជាបន្ទាន់ ។

ក្នុងនាមលោកជាអាជ្ញាធរស្រុកពិតជាមានការព្រួយបារម្ភជាខ្លាំងព្រោះមិនដឹងថាមានអ្នកពាក់ព័ន្ធ ជាមួយអាជីវករទាំង 4 នាក់នោះ ប៉ុន្មាននាក់ទេ ក្នុងរយៈពេលចាប់ពីអំឡុងមុនចូលឆ្នាំរហូតមកដល់ពេលនេះ ដោយហេតុនេះហើយ លោកក៏សូមអំពាវនាវឲ្យ អ្នកពាក់ព័ន្ធជាមួយ អាជីវករលក់មាសទាំង៤នាក់ សូមស្ម័គ្រចិត្តទៅយកសំណាកដើម្បីពិនិត្យរកមេរោគជាបន្ទាន់ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃមេរោគ covid-19។ សូមរំលឹកដែរថា ក្នុងអំឡុងពេលផ្ទុះមេរោគកូវីត19 ក្នុងខេត្តកំពង់ឆ្នាំងមានការបិទផ្សារជាបន្តបន្ទាប់ ក្នុងនោះមានផ្សារពង្រ ក្នុងស្រុករលាប្អៀរ បច្ចុប្បន្នបានបើក ឲ្យដំណើរការលក់ដូរវិញហើយ.ផ្សារព្រៃខ្មែរស្រុករលាប្អៀរកំពុងតែបិទការលក់ដូរនៅឡើយ.និងចុងក្រោយគឺផ្សារសាលាលេខ 5 ក្នុងស្រុកកំពង់ត្រឡាចជាបណ្ដោះអាសន្នតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង