ឃាត់ខ្លួនមនុស្ស៤នាក់ លួចឆ្លងចេញពីខេត្តឧត្ដមានជ័យ មកខេត្តព្រះវិហារដឹងហើយឮហើយថា ប្រទេសជាតិកំពុងតែជួបប្រទះនូវផលវិបាកធ្ងន់ធ្ងរ ហេតុអីក៏នៅតែធ្វើរឿងបែបនេះទៀត

ព្រះវិហារ ៖ ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឃាត់ខ្លួនមនុស្ស៤នាក់ដែលលួចឆ្លងដែនពីខេត្តឧត្តមានជ័យមកខេត្តព្រះវិហារ ដោយមិនគោរពនូវវិធានការរដ្ឋបាល តាមបញ្ញាតិមាត្រា១១ កថាខណ្ឌ១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

តាមរបាយការណ៍ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារបានឱ្យដឹងថា អ្នកល្មើសច្បាប់ទាំង៤នាក់​នោះ គឺពួកគេបានលួចចេញពីខេត្តព្រះវិហារតាមច្រករបៀង ចូលទៅក្នុងខេត្តឧត្ដមានជ័យ ហើយក៏មានបំណងចង់ចូលមកខេត្តព្រះវិហារវិញ ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនបាននៅចំណុចព្រំប្រទល់ស្រុកជាំក្សាន្តខេត្តព្រះវិហារ នឹងព្រំប្រទល់ស្រុកត្រពាំងប្រាសាទខេត្តឧត្តមានជ័យ។ កម្លាំងកងរាជអាវុធហត្តបានបន្តរទៀតថា ក្រោយពីការឃាត់ខ្លួននឹងសាកសួររួចហើយ ក៏ពិនិត្យឃើញថាពួកគេទាំង៤នាក់នោះគឺមានផ្ទុកនូវសារធាតុញៀនបន្ថែមទៀត។

ក្នុងនោះដែរ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងប្រាប់អ្នកសារពត៍មានឱ្យបានដឹងថា ៖ ក្នុងប្រតិបត្តិការស្ទាក់ចាប់ខាងលើនោះ គឺដោយសារពួកគេទាំងនោះ បំពានទៅនឹងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ធាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលលោកកំពុងតែមានវិធានការ នូវការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺដ៏កាចសាហាវ កូវីដ១៩ ដែលកំពង់តែវាយលុកក្នុងប្រទេសកម្ពុជាទាំងមូល ។ ដូចនេះលោកព្រះរាជអាជ្ញារង ដាច់ខាតត្រូវតែអនុវត្តច្បាប់ និងវិធានការនេះអោយទាល់តែបាន ដើម្បីចូលរួមការពារសុខមាភាពប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាប្រជាពលរដ្ឋទូរទាំងប្រទេសផងដែរ។

គួរបញ្ចាក់ផងថា៖បច្ចុប្បន្ន ជនដែលល្មើសច្បាប់ទាំង៤នាក់នោះត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារដើម្បីចាត់ការទៅតាមនីតិវីធីច្បាប់៕ដោយ៖ ទូច ចន្នា

អត្ថបទដែលជាប់ទាក់ទង