លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ នៅតែបន្តរបង្រ្កាបរាល់ទីតាំងប្រព្រឹត្តបទល្មើស នឹងកន្លែងលេងល្បែងស៊ីសងខុសច្បាប់ក្នុងខេត្តព្រះវិហារ
(ព្រះវិហារ)៖ ៣ទីតាំងក្នុងថ្ងៃតែមួយ ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ រយៈពេលតែមួយថ្ងៃ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះបង្រ្កាបកន្លែងប្រព្រឹត្តបទល្មើស លេងល្បែងស៊ីសង បៀ កន្ទុយលេខ (មេឆ្នោត) ជល់មាន់ ភ្នាល់ប្រដាល់ Liveតាមទូរទស្សន៍ នឹងរាល់បទល្មើស បង្ខាំង គំរាមកំហែង ៣ករណីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។១,កន្លែងលេងល្បែងស៊ីសង(ផ្នាល់)
២,កន្លែងលក់កន្ទុយលេខ(មេឆ្នោត)
៣,កន្លែងក្លឹបKTVល្មើលនឹងវិធានការក្រសួងសុខាភិបាល នឹងថែមទាំងបុគ្គលិកប្តឹងថៅកែរហាងKTVពីបទគំរាមកំហែងបុគ្គលិកឱ្យបំពេញល័ក្ខខ័ណ្ឌលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងថា ដោយមានការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោកក៏បានដឹកនាំកម្លាំងមានសមត្ថកិច្ចក្នុងខេត្តព្រះវិហា ចុះ ប្រតិបត្តិការបង្រ្កាប ទីតាំងប្រព្រឹត្តបទល្មើសនឹង ល្បែងស៊ីសងខុសច្បាប់ខាងលើក្នុងការចុះបង្រ្កាបនេះផងដែរ លោកព្រះរាជអាជ្ញារង លោក វុធ សាវី លោកបានបញ្ចាក់ប្រាប់ខាងសាពត៍មាន(មហាជន)យើងឱ្យបានដឹងថា៖ គឺដោយសារពួកគាត់មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលកំពុងតែមមារញឹក និងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដូចនេះលោកត្រូវតែបន្តរពង្រឹងអនុវត្តច្បាប់ឱ្យទាល់តែបានចំពោះអ្នកល្មើសច្បាប់ទាំងនោះ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើង។
លោក វុធ សាវី បញ្ចាក់ទៀតថា លោកនៅតែបន្តរបង្ក្រាបរាល់បទល្មើសខុសច្បាប់ទាំងអស់ឱ្យតែកើតឡើងក្នុងខេត្តព្រះវិហារ ដើម្បីចូលរួមទប់ស្កាត់នូវការីករាលនៃជម្ងឺកូវីដ១៩។ក្នុងប្រតិបត្តការបង្រ្កាបកន្លែងប្រព្រឹត្តបទល្មើស នឹង ល្បែងស៊ីសងខុសច្បាប់ខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន២៤នាក់ ព្រមទាំងដកហូតវត្ថុតាងនឹងសម្ភារៈមួយចំនួនទៀត។ ចំពោះវត្ថុតាង និងអ្នកដែលពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីសាកសួរនឹងបន្តរនិតិវិធីទៅតាមផ្លូវច្បាប់៕(ដោយ៖ ទូចចន្នា)