ចៅក្រម​ខេត្តកំពត​សម្រេច​ឃុំខ្លួន​ឧកញ៉ា​ប្រធាន​ក្រុមហ៊ុន​មួយ​ដោយសារ​រំលោភ​លើ​ទំនុកចិត្ត (ដោយ៖នួនសុីណាត)

ខេត្តកំពត​៖ លោកឧកញ៉ាប្រធាន ក្រុមហ៊ុនរៀលអេស្ទេត
មួយ បាន​ជួល​រថយន្ត​ធុន​ធំ​អ្នកដទៃ​ជាង​១០​គ្រឿង យកទៅ​ប្រើការ បែរជា​បញ្ចាំ និង​លក់​គ្មាន​សល់​។ ជាមួយ​ទង្វើ​នេះ ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្តកំពត បានសម្រេចឃុំខ្លួនបណ្តោះ អាសន្ននាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២១ ពីបទ​រំលោភ​លើ​ទំនុកចិត្ត។

​លោក លក ញ៉ា​វ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត បានសម្រេច​ឃុំខ្លួន​ឈ្មោះ​ធី ហួត ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ ភូមិសំរោង ឃុំ​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​។

​លោកនាយ​ការិយាល័យ​បាន​រៀបរាប់​អំពី​ដំណើររឿង​ថា កាល ពីអំឡុងខែធ្នូ ឆ្នាំ​២០២០ ក្នុងនាម​ជា​ប្រធាន​ក្រុមហ៊ុន​ហ្គោល​រៀល​អ៊ី​ស្ទេ​ត លោក​ឧកញ៉ា ធី ហួត បាន​ជួលរ​យន្ត​ធុន​ធំ​ជាង​១០​គ្រឿង ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត ខេត្តកំពង់ស្ពឺ និង​រាជ ធានីភ្នំពេញ។ ព្រោះតែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ លោក​ធី ហួត​បាន​យក​រថយន្ត​ទាំងនោះ​ទៅ​លក់ និង​បញ្ចាំ​ដាច់​ទាំងអស់​។ ជាមួយ​ហេតុការណ៍​ទាំងនេះ​ម្ចាស់​រថយន្ត​នៅ​ខេត្តកំពត បានដាក់​ពាក្យបណ្តឹងរ​ហូត​សាលាដំបូង​តម្រូវឱ្យ​ចូលខ្លួន តែ​ជន សង្ស័យបានព្យាយាមគេចវេះ។

​លោក លក ញ៉ា​វ បាន​បន្តថា ជាមួយ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​សាលាដំបូងខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុរិទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បានដាក់​បទបញ្ជា​ដល់​កម្លាំង​ក្រោម​ឱវាទ​ឱ្យ​អនុវត្ត​ដោយ​យកចិត្តទុកដាក់​បំផុត​។ លុះដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ពេល​កំពុង​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​៣ សមត្ថកិច្ច​បាន​ប្រទះឃើញ​ជនសង្ស័យ ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៣ ក៏​នាំគ្នា​ដេញតាម​ទាន់ និង​ឃាត់ ខ្លួនបានពេលឆ្លងចូលដល់ឃុំអូរសារាយ ស្រុក​ត្រាំកក់ ខេត្ត តាកែវ នាំមក​អ​និវត្ត​តាម​នីតិវិធី​តែម្តង​៕

អត្ថបទដែលជាប់ទាក់ទង