ឈ្មួញឈើ២នាក់អស់ល័ក្ខត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកប្រាសាទបាគងប៉ុន្តែត្រូវបានដោះលែងវិញហើយ (​ដោយ៖មហាជន)

ខេត្តសៀមរាប:ឈ្មួញឈើដែលល្បីខាងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រងនោះត្រូវបានកំលាំងអធិការស្រុកប្រាសាទបាគងឃាត់ខ្លួនរួមនឹងវត្ថុតាងមានឈើចំនួន2,92ម៉ែត្រគូបនឹងរថយន្តមួយគ្រឿងម៉ាកREVOឥឡូវនេះត្រូវបានដោះលែងវិញហើយដោយគ្រាន់ធ្វើការពិន័យតែប៉ុណ្ណោះប៉ុន្តែចំពោះវត្ថុតាងនឹងតែរក្សាទុក្ខដដែល។

បើតាមសមត្ថកិច្ចបានអោយដឹងថាការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទី ព្រឹក ដោយ កំលាំងអធិការ ស្រុកប្រាសាទបាគង សៀមរាបនៅលើដងផ្លូវភូមិគោកចាន់ឃុំអំពិល ស្រុកប្រាសាទបាគងខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកប្រាសាទបាគង ប្រតិបត្តិការនេះ សមត្ថកិច្ច ក៏បានឃាត់ខ្លួនមនុស្ស២នាក់ផងដែរ។
ទី១ឈ្មោះកែវ ឧត្ដមហៅធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប។ទី២ឈ្មោះទុយ វុទ្ធីហៅចៀន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
ដោយដកហូតវត្ថុតាងឡានម៉ាក REVO ពណ៌សសេរីឆ្នាំ២០១៦ចំនួន១គ្រឿង។ឈើផ្ចឹក ចំនួន2,92ម៉ែត្រគូប។

គួររំលឹកផងដែរថាឈ្មួញឈើខាងលើកន្លងទៅ ត្រូវបានបណ្ដាញសារព័ត៌មាន មួយចំនួន បានធ្វើការផ្សព្វផ្សាយ ថាបានដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគ្រេង ពីភូមិត្រពាំងថ្មរ ឬពីភូមិអូរអាកុក ស្រុកស្វាយលើ ខេត្តសៀមរាប ចូលទៅក្រុងសៀមរាប ឆ្លងកាត់មុខស្នាក់ការ ទីមួួយមុខស្នាក់ការព្រៃពូជរបស់លោករិទ្ធដែរគេហៅថាតាលេន ទីពីរស្នាក់ការបរិស្ថានក្បាលប្រើស ទីបីស្នាក់ការកងរាជអាវុធហត្ថស្រុកស្វាយលើ ទីបួនស្នាក់ការមន្រ្តីបរិស្ថានអូរថ្មដាប់ ទីប្រាំគឺសង្កាត់រដ្ឋបាលព្រៃឈើដើមស្រឡៅដែលមានលោកម៉ែនវទ្ធី(ហៅឡយ)ជាប្រធាននិងជាច្រើនស្ថាប័នទៀត មិនដែលមានសមត្ថកិច្ច ណា បង្ក្រាបទេ ទើបតែលើកនេះ ត្រូវបានអស់ល័ក្ខដោយសារលោកអធិការស្រុកប្រាសាទបាគង។

ជុំវិញករណីនេះក៏មានមហាជនខ្លះបានលើកឡើងជាសម្ងល់ថាចុះបើឈ្មួញរូបនេះដឹកឆ្លងកាត់ជាច្រើនកន្លែងមកហើយតែមិនអីចុះហេតុអីក៏មកជាប់ដៃរបស់អធិការស្រុកប្រាសាទបាគងទៅវិញ?តើមានអាថកំបាំងអ្វីជុំវិញករណីនេះ?៕

អត្ថបទដែលជាប់ទាក់ទង