កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើដែលដឹកតាមម៉ូតូត្រៀមឆ្លងដែនទៅប្រទេសវៀតណាម (ដោយ៖សុិនសុធា)
(រតនគិរី)÷ សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើដែលឈ្មួញឈើកំពុងដឹកជញ្ជូនត្រៀមលួចឆ្លងដែនទៅប្រទេសវៀតណាម ដោយខុសច្បាប់។
ការចុះបង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង២និង៥៩នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិភិលើ ឃុំសេសាន ស្រុកអូរយ៉ាដាវ។
បើតាមសមត្ថកិច្ចនៅកន្លែងបង្ក្រាបទីតាំងឈើបានឲ្យដឹងថា ប្រភពឈើដែលបង្ក្រាបខាងលើនេះ គឺគេបានដឹកជញ្ជូនចេញពីព្រៃសហគមន៍ភូមិប៉ាដល់ ខណះពេលពេលនោះក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋក៏ខាងសមត្ថកិច្ចមកស្ទាក់ចាប់បាននៅចំណុចភូមិភិលើ ចំណុចខាងលើនេះតែម្តង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងដែលរឹបអូសបានឈើប្រភេទស្រឡៅចំនួន២០ កំណាត់ មុខកាត់២០,៣០ឃ្លុំ ប្រវែង២.២ម៉ែត្រ និងម៉ូតូកែឆ្នៃដឹកជញ្ជូនឈើចំនួន ១គ្រឿង។
ពាក់ព័ន្ធករណីដែលកម្លាំងចុះបង្ក្រាបខាងលើនេះកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ និងមន្ត្រីបរិស្ថានបានបញ្ជាក់ថា ខណៈពេលចុះបង្ក្រាបម៉ូតូដឹកបទល្មើសព្រៃឈើខាងលើក្រុមឈ្មួញឈើទាំងនោះបានទំលាក់ឈើចេញពីម៉ូតូហើយបានរត់គេចខ្លួនបាត់អស់បន្សល់ទុកត្រឹមតែម៉ូតូចំនួន ១គ្រឿង តែប៉ុណ្ណោះ។