រដ្ឋបាលស្រុកទឹកផុស ចុះផ្សព្វផ្សាយពីវិធីបង្ការការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជូនដល់អាជីវករលក់ដូរក្នុងផ្សាររមាសស្រុកទឹកផុស (ដោយ​៖​ អ្នកនាងប៊ុតដែន)

ស្រុកទឹកផុស៖ នារសៀលថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលស្រុកទឹកផុស បានចុះផ្សព្វផ្សាយ ស្ដីពីវិធីបង្ការការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (Covid -19) ជូនដល់ប្រជាពលរដ្ឋ ជាអាជីវករលក់ដូរនៅតាមផ្សារទីប្រជុំជន និងតាមទីសាធារណៈក្នុងផ្សាររមាស ដឹកនាំដោយលោក សុខ សុន្ធីរ អភិបាលរងស្រុក និងលោកស្រី ជឹម ចោត អភិបាលរងស្រុក មន្ត្រីសាលាស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹងរង និងក្រុមការងារ ស.ស.យ.ក. និងស.យ.ស.ស។

ក្នុងពេលចុះផ្សព្វផ្សាយនោះដែរ អភិបាលរងស្រុក បានធ្វើការណែនាំដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋទូទៅ ឱ្យចេះធ្វើអនាម័យ និងការពារដោយពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬសាប៊ូ ឬជែល ៕

 

អត្ថបទដែលជាប់ទាក់ទង