ឯកឧត្តម អម សុភា អញ្ជើញចូលរួមចុះបំពេញការងារជាមួយក្រុមការងារគណៈកម្មាធិការវិនិយោកម្ពុជា នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ លោក អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមចុះបំពេញការងារជាមួយក្រុមការងារគណៈកម្មាធិការវិនិយោគកម្ពុជា ដឹកនាំដោយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មធិការវិនិយោគកម្ពុជា និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីប្រតិភូក្រសួងពាក់ព័ន្ធជាសមាជិកក្រុមការងារ អាជ្ញាធរស្រុកចូលរួមផងដែរ។

គោលបំណង នៃការចុះត្រួតពិនិត្យទីតាំងស្នើសុំវិនិយោគដើម្បីបង្កើតរោងចក្រផលិតថាមពលអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យ ដែលមានទីតាំងនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យពិភាក្សាវាយតម្លៃធ្វើរបាយការណ៍រាយការជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នសាម៉ី ៕ដោយអ្នកនាង(ហៀងសេគី)

អត្ថបទដែលជាប់ទាក់ទង