ក្រោយផ្ទុះកូវីត១៩សារជាថ្មីលោកប្រធានមន្ទីរទេសចរណ៏ខេត្តដឹកនាំមន្ត្រីនិងសហការជាមួយសម្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យតាមភោជនីយដ្ធាននានាជាបន្ទាន់

(បាត់ដំបង)៖ តាមសេចក្តីរាយការណ៏ពត៌មានពីក្រុមការងារអធិការកិច្ច្ចមន្ទីរទេសចរណ៏ខេត្តបានឲ្យដឹងថានៅយប់ថ្ងៃទី៣០ខែវិច្ឆកាឆ្នាំ២០២០លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារអធិការកិច្ចមន្ទីរទេសចរណ៍ខេត្ត សហការជាមួយកម្លាំងនគរបាលទេសចរណ៍នៃស្នងការនគរបាលខេត្តបាត់ដំបង និងចុះត្រួតពិនិត្យនៅតាមភោជនីយដ្ធាននានាជុំវិញក្រុងបាត់ដំបង។

ជាមួយគ្នានេះដែរកិច្ចប្រត្តិបត្តិការ ដឹកនាំដោយ លោកឧត្តមសេនីយ៍ ហេង ចន្ថា ស្នងការរងទទួលបន្ទុកនគរបាលទេសចរណ៍ ចុះត្រួតពិនិត្យស្ថានភាពក្លិបកម្សាន្ត ខារ៉ាអូខេ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍តាមភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ក្នុងក្រុងបាត់ដំបង។

គួរបញ្ជាក់ដែរថាក្រុមការងារសង្កេតឃើញថា នៅយប់ថ្ងៃទី៣០ខែវិច្ឆកាឆ្នាំ២០២០នៅយប់មិញនេះ ថាមានសភាពស្ងប់ស្ងាត់ ដោយសារប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការព្រួយបារម្មណ៍ពីការផ្ទុះឡើងវិញនូវជំងឺកូវីដ១៩ដល់សហគមន៍។

លោកអ៊ុច អ៊ុំភីនីស្ដារ៉ា ប្រធានមន្ទីរទេសចរណ៏ខេត្ត បានបញ្ជាក់ប្រាប់បន្ថែមទៀតថា ជាលទ្ធផល អាជីវកម្មមួយចំនួនធំបានផ្អាកដំណើរការបណ្តោះអាសន្ន និងមួយចំនួនទៀតបានចូលរួមសហការ និងអនុវត្តតាមវិធានការសុវត្ថិភាពទេសចរណ៍បានល្អជាបន្តបន្ទាប់។

ជាចុងក្រោយក្រុមការងារក៏បានលើកទឹកចិត្តអោយម្ចាស់អាជីវកម្មទាំងអស់បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍អោយបានខ្ជាប់ខ្ជួនរហូតដល់មានការជូនដំណឹងសារជាថ្មីបន្តទៀតផងដែរ។

អត្ថបទដែលជាប់ទាក់ទង