ដេញថ្លៃនិយាយចែកទឹកតែគ្នាខាងក្រៅមិនត្រូវដល់ម៉ោងក្រុមហ៊ុននាំគ្នាចាកចេញមិនចូលដាក់ដេញថ្លៃនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ក្រុមប្រឹក្សាឃុំអង្គតាសូរខកចិត្តយ៉ាងខ្លាំងដោយពួកក្រុមហ៊ុនជាច្រើនមកដល់សាលាឃុំ កន្លែងដាក់ដេញថ្លៃ ហើយមិនចូលដាក់សំណើរដេញថ្លៃ គឺក្រុមហ៊ុនទាំងនោះនាំគ្នាដេញថ្លៃនៅលើថ្នល់ ក្រុមហ៊ុនខ្លះមកទាមទាថ្លៃទឹកតែរាប់ពាន់ដុល្លារថ្នូមិនចូលដាក់សំណើរដេញថ្លៃ ដោយការចចារតម្លៃទឹកតែមិនត្រូវលុះដល់ម៉ោងកំណត់(ម៉ោង២និង៣០នាទីរសៀល)គឺនាំគ្នាឡើងរថយន្តបើកចាកចេញមិនចូលដាក់សំណើរដេញថ្លៃ ដូច្នេះការដាក់ដេញថ្លៃ គម្រោងស្តារប្រឡាយ២ខ្សែនៅឃុំអង្គតាសូ ត្រូវឆាចោល។

ករណីក្រុមហ៊ុនមិនដាក់សំណើរដេញថ្លៃនេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀថ្ងៃទី២៧ខែវិច្ឆិកា២០២០នៅសាលាឃុំអង្គតាសូ ស្រុកស្វាយជ្រំ  បើតាមក្រុមប្រឹក្សាឃុំអង្គតាសូ បានឲ្យដឹងថា ឃុំអង្គតាសូ មានគម្រោងដាក់ដេញថ្លៃស្តារប្រឡាយចំនួន២ខ្សែ និងដាក់លូទឹក០២កន្លែងប្រវែង៩៣០ម៉ែត្រដែលមានតម្លៃទឹកប្រាក់ប៉ាន់ស្មានចំនួន៦៤,៦១២,៥០០រៀល។

ក៏ប៉ុន្តែអ្វីដែលក្រុមប្រឹក្សាឃុំខកចិត្តនោះ ដោយក្រុមហ៊ុនប្រមាណជា៣០ក្រុមហ៊ុនមានមកពីខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀងបានមកទ្រៀបត្រា នៅលើថ្នល់ខាងមុខសាលាឃុំ ក៏ប៉ុន្តែមិនព្រមនាំគ្នាចូលដាក់សំណើរដាក់ដេញថ្លៃទេ បែជានាំគ្នាដេញថ្លៃយកទឹកតែនៅលើថ្នល់ ដើរឈូ ឆរ ជជែកចចារថ្លៃទឹកតែគ្នាត្រង់ៗ ដោយក្រុមហ៊ុនខ្លះទា៥០០ដុល្លារខ្លះទារហូត១ពាន់ដុល្លារ ធ្វើឲ្យក្រុមហ៊ុនដែលចង់បានគម្រោង អស់ថ្លៃទឹកតែច្រើនពេក មិនអាចយកទៅស្តារប្រឡាយបានក៏សម្រេចមិនទទួលដាក់សំណើរដេញថ្លៃ ហើយការចចារគ្នាយូពេករហូតដល់ម៉ោងកំណត់នៅតែមិនត្រូវគ្នា ក្រុមមន្ត្រីលទ្ធកម្មសម្រេចឆាចោលតែម្តង។

ហើយនៅព្រឹកថ្ងៃទី២៧វិច្ឆិកា២០២០វេលាម៉ោង១០ព្រឹកនៅឃុំតាសួសស្រុកស្វាយជ្រំក៏មានការដាក់គម្រោងដេញថ្លៃស្តារប្រឡាយ១ខ្សែនិងដាក់ស្លាកកម្រោង១កន្លែងដោយមានតម្លៃប្រាក់ប៉ាន់ស្មានចំនួន ៥៧,៣៥១,៦០០រៀល ។ហើយគេឃើញមានក្រុមហ៊ុនប្រមាណ៣០ក្រុមហ៊ុនបានទៅត្រៀមដាក់សំណើរដេញថ្លៃ ក៏ប៉ុន្តែមានក្រុមហ៊ុនចំនួន០៣ ក្រុមហ៊ុនប៉ុណ្ណោះដែលចូលដាក់សំណើរដេញថ្លៃ ចំណែកក្រុមហ៊ុនជាង២០ទៀតគឺនៅ ឈលើថ្នល់ខាងក្រៅរបងសាលាឃុំ ចាំយកថ្លៃទឹកតែ។ ហើយក្រុមហ៊ុនដែលដាក់សំណើរដេញថ្លៃនោះទី១,ក្រុមហ៊ុន ម៉ៅសារុន ដាក់តម្លៃ៥៧,០៨០,០០០រៀល។

២,ក្រុមសូវណ្ណី តម្លៃ ទាបជាងគេ គឺ៥៦,៦៣០,០០០រៀលអាចទទួលយកបាន។

ទី៣,ក្រុហ៊ុនសូចាន់រ៉ា តម្លៃទឹកប្រាក់៥៦,៧០០,០០០រៀល ខ្ពស់មិនអាចយកបាន។

ចំណែកឃុំ ចំបក់ ស្រុកស្វាយជ្រំ កម្រោងស្តារប្រឡាយ២ខ្សែនិងស្លាកគម្រោង១កន្លែង តម្លៃទឹកប្រាក់ប៉ាន់ស្មានចំនួន១១៨,៩៨០,៨០០រៀល។ នៅម៉ោង៨និង០០នាទីព្រឹក មានក្រុមហ៊ុន០៣ដាក់ដេញថ្លៃចំនួន០៣ក្រុមហ៊ុន គឺ

១,ក្រុមហ៊ុនសេនវាន ដាក់តម្លៃដេញថ្លៃ ១១៨,៨១០,០០០រៀល។

២,ក្រុមហ៊ុនថេង វណ្ណថេ ៦៦៦ តម្លៃដាក់ដេញថ្លៃ១១៨,១៦៦,៥០០រៀល។

៣,ក្រុមហ៊ុនវ៉ាន វីតម្លៃដាក់ដេញថ្លៃ ១១៨,៩៥៣,០០០រៀល។លទ្ធផលបើកសំណើរគឺបានទៅក្រុមហ៊ុនថេង វណ្ណថេ តម្លៃ១១៨,១៦៦,៥០០រៀលទាបជាងគេអាចទទួលយកបាន។នេះក៏គេសង្កេតថា មានមុខក្រុមហ៊ុទាំង៣០ក្រុមហ៊ុនដើរមកត្រៀមដាក់សំណើរគ្រប់គម្រោងទាំង០៣ឃុំនេះក៏ប៉ុន្តែតាមពិតក្រុមហ៊ុនមួយចំនួនគឺដើរតាមទាយកថ្លៃទឹកតែប៉ុណ្ណោះសូមឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តមេត្តាពិនិត្យមើលផង៕

អត្ថបទដែលជាប់ទាក់ទង