ស្ត្រីម្នាក់សម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួននៅលើផ្ទះខ្លួនឯង ដោយសារតែតូចចិត្តខ្លួនមានជំងឺប្រចាំកាយ
(កំពង់ធំ)៖ ស្ត្រីម្នាក់សម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួននៅលើផ្ទះខ្លួនឯងដោយសារតែតូចចិត្តខ្លួនមានជំងឺប្រចាំកាយ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ និង ០០ នាទី ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សពជនរងគ្រោះឈ្មោះ ធឹម សីុធួន ភេទស្រី អាយុ ៣៨ឆ្នាំជនជាតិខ្មែរ នៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ឈ្មោះ ធឹម សំភាស់ ភេទស្រី អាយុ ២២ឆ្នាំ (ត្រូវជាប្អូនបង្កើតរបស់សព)បានរៀបរាប់បថា ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧ជាង ពេលខ្ញុំកំពុងកើបស្រូវនៅផ្ទះរបស់ខ្ញុំស្រាប់តែបងស្រីបង្កើតរបស់ខ្ញុំ ឈ្មោះធឹម សុីធួន ភេទស្រី អាយុ ៣៨ ឆ្នាំដើរមកផ្ទះខ្ញុំហើយសួរខ្ញុំថាពៅ ប៉ាស៊ីវនទៅណា ខ្ញុំប្រាប់ថាទៅធ្វើអាត្រាក់ឱ្យ បងវឿន បាត់ហើយ សួរខ្ញុំរួចគាត់ដើរត្រឡប់ទៅផ្ទះគាត់វិញបាត់ទៅ ខ្ញុំក៏កើបស្រូវដាក់ជង្រុកដល់ម៉ោងប្រហែល ៨ជាងទើបសម្រាក ខ្ញុំដើរទៅរកទិញអីហូប ពេលនោះខ្ញុំដើរកាត់មុខផ្ទះរបស់បងស្រីខ្ញុំពេល នោះខ្ញុំឃើញផ្ទះគាត់បិទទ្វារតែស្បែកជើងគាត់នៅនឹងជណ្ដើរភ្លាមនោះខ្ញុំស្រែកហៅបងស្រីស៊ីធួន ថាយាយអឿនៗ តែមិនឮឆ្លើយខ្ញុំដើរទៅក្រោយដល់ផ្ទះខ្ញុំឃ្លាតពីផ្ទះបងស្រីខ្ញុំប្រហែល ៤០ម៉ែត្រ ខ្ញុំសួរម៉ែខ្ញុំថាយាយអឿនទៅណា វានៅផ្ទះទេដឹង បើស្បែកជើងវានៅផ្ទះ គឺនៅផ្ទះហើយ ពេលនោះខ្ញុំជួយដាក់គោយន្តកន្ត្រៃជាមួយប្ដីប្រហែល ៥នាទីដល់ម៉ោងប្រហែល៩ ខ្ញុំក៏ដើរឡើងទៅច្រានទ្វារផ្ទះបងស្រីខ្ញុំ ដោយគ្មានដាក់គន្លឹះទ្វារទេ ខ្ញុំច្រានទ្វារចូលដល់ក្នុងផ្ទះក៏ឃើញបងស្រីខ្ញុំចងកនិងក្រមាជាប់នឹងឈន នៅកណ្ដាលផ្ទះលានអណ្ដាតស្លាប់បាត់ហើយភ្លាមនោះខ្ញុំក៏ស្រែកហៅប្ដីខ្ញុំឈ្មោះ ផេនឱ្យមកជួយពេល នោះប្ដីខ្ញុំឡើងមើល ឃើញហើយគាត់បានរត់ទៅហៅម្ដាយហៅបងប្អូនឲ្យជួយ ពេលបងប្អូនមកមើលមានគ្នាប្រហែល១០នាក់ ទើបនាំគ្នាកាត់ក្រមាដាក់សពបងស្រីចុះហើយក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដងទៅ។
ដឹងព័ត៌មានខាងលើភ្លាមសមត្ថកិច្ចជំនាញយើង បានសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ សព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព។
តាមការពិនិត្យនៅលេី ក មានស្នាមទ្រុឌទំហ៊ុំ០.៦ស.ម ព័ទ្ធកបញ្ឆិតទៅក្រោយក្រៅពីនេះនៅលេីដងខ្លួនពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ។
ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ ធឹម សីុធួន នេះស្លាប់ដោយសារធ្វេីអត្តឃាត (ចងក)ខ្លួុនឯង។
មូលហេតុ : មានជំងឺប្រចាំកាយ។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុប្រគល់សព ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕