លោកជំទាវ តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្ដី និងកុមារ ខេត្តកំពង់ឆ្នាំង ផ្តល់សម្ភារ និងថវិកាដល់ស្រី្ដ ០៣គ្រួសារ នៅឃុំក្ដុលសែនជ័យ ស្រុកទឹកផុស

កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកជំទាវ តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្ដី និងកុមារ ខេត្តកំពង់ឆ្នាំង បានចុះសួរទុកស្រី្ដ ០៣គ្រួសារ ដែរមកធ្វើសំបុត្របញ្ជាក់កំណើតកូន នៅសាលាឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ១គ្រួសារទទួលបាន ក្រមា១ សាប៊ូដុសខ្លួន ០៣ដុំ និងថវិកាចំនួន ៥មុឺនរៀល។

ក្នុងឱកាសនោះ លោកជំទាវ ក៏បានផ្តាំផ្ញើផងដែរត្រូវយកចិត្តទុក ដាក់ថែទាំសុខភាព ដោយរស់នៅស្អាតមានអនាម័យជាប្រចាំ ពិសេសគឺត្រូវអនុវត្តន៍តាមការណែនាំរបស់គ្រូពេទ្យ និងមានការប្រុងប្រយ័ត្នពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ កុំឱ្យកើតមានក្នុងគ្រួសារ និងសហគមន៍ ៕(ដោយ៖ លោក ឡេង ធារ៉ា)

អត្ថបទដែលជាប់ទាក់ទង