មេឈ្មួញដុះស្លែរ ដែលមិនចេះរាងចាល ដឹកឈើផ្ទះចាស់ ត្រូវអាវុធហត្ថឃាត់បញ្ជូនមកជំនាញរដ្ឋបាលព្រៃឈើ
ព្រះវិហារ៖( ពត៍មានបឋម) នៅវេលាប្រមាណជាម៉ោង៤;០០នាទីទាបភ្លឺ ថ្ងៃទី២៦ ខែវិច្ចិការ ឆ្នាំ២០២០នេះ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ ដោយមានកាចង្អុលបង្ហាញពីលោក ឧត្តមសេនីត្រីយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឃាត់រថយន្ដ២គ្រឿង ដឹកឈើផ្ទះចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3E 3749 និងមួយគ្រឿងទៀតពាក់ស្លាកលេខ បាត់ដំបង 3A 2766 នៅចំណុច ភូមិមហាផល សង្កាត់ប៉ាលហាល ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យដើម្បីធ្វើការវាស់វែង។
រថយន្ដដឹកឈើផ្ទះចាស់ខាងលើ មានម្ចាស់ឈ្មោះ ឈិម ឆេន ប្រពន្ធ ឈ្មោះ ចែ អឿន រស់នៅភូមិ ក្រាំងតូច ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ដឹកឈើផ្ទះចាស់ចេញពីភូមិពោធិ៍ទាប ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ តាមផ្លូវជាតិលេង62 ជាឈ្មួញរកស៊ីទិញផ្ទះចាស់ ដឹកតាមរថយន្ដយកទៅលក់នៅខេត្តតាកែវ ។
សូមបញ្ជាក់ផងដែរថា មេឈ្មួញដុះស្លែរ ដែលមានរហ័សនាមថា(យាយ អឿន)រកស៊ីដឹកឈើផ្ទះចាស់ខាងលើនេះ ធ្លាប់បានកម្លាំងមានសម្ថកិច្ចធ្វើការឃាត់ត្រួតពិនិត្យជាច្រើនលើកច្រើនសារមកហើយ។
តែទោះជាយ៉ាងណា ឈ្មួញមួយរូបនេះនៅតែបន្ត ធ្វើក្នុងរូបភាពដ៏រដែលៗ ។ ជាក់ស្តែងរងចាំតែខាង មន្ត្រីជំនាញសង្កាត់រដឋធបាលព្រៃឈើធ្វើការវាស់វែង៕ (ដោយ៖ទូចចន្នា)