ក្រុមហ៊ុនធ្វើអាជីវកម្មជីកយកអាច៏ដីនៅភូមិតាគមត្រូវពលរដ្ធរស់ក្បែរមាត់ផ្លូវមានការភ័យខ្លាចក្នុងការបើកបរលឿនៗ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៏ពត៌មានពីបងប្អូនប្រជាពលរដ្ធរស់នៅជាប់ទៅនឹងមាត់ថ្នល់រងការភិតភ័យពីក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអាចម៌ដីលក់របស់លោក ម៉ិល សៀវធៀន និងលោក ឈឿម ណារិទ្ធ នៅតែបន្ត បង្កភាពភ័យខ្លាចទៅដល់ប្រជាពលរដ្ឋដដែលខណៈមន្ត្រីជំនាញចុះធ្វើការអប់រំណែនាំជាច្រើនដងដែរតែនៅមិនគោរពតាមគោលការច្បាប់ឡើយ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរស់នៅក្បែរដងផ្លូវ ចំណុចភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងអោយដឹងនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ជារៀងរាល់ថ្ងៃពួកគាត់តែងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងទៅលើការហូបអាហារនិងបញ្ហាសុខភាពផ្លូវដង្ហើម។ ជាពិសេសសុវត្ថិភាពកូនចៅរបស់ពួកគាត់ដែលធ្វើដំណើរទៅសាលារៀនម្តងៗខណះមានរថយន្តដឹកដីជាច្រើនគ្រឿងបើកបរក្នុងល្បឿនលឿន បង្ករការភ័យខ្លាចគ្រោះថ្នាក់ចរាចរណ៍និងមិនមានការស្រោចទឹកបង្ករអោយហុយចូលក្នុងខ្លួននិងសម្ភារះផ្ទះសំបែងប្រលាក់សុទ្ធតែដីជាដើម។

ប្រភពពីប្រជាពលរដ្ឋដដែលបានលើកឡើងស្រដៀងៗគ្នាទៀតថា ជារៀងរាល់ថ្ងៃពួកគាត់តែងបានឃើញរថយន្តដឹកដីជាច្រើនគ្រឿងបើកបរឆ្លងកាត់នៅមុខផ្ទះពួកគាត់ក្នុងល្បឿនលឿនៗ និងមិនមានការគ្របអោយបានត្រឹមត្រូវនោះទេ ដែលធ្វើអោយដីជ្រុះរាយប៉ាយ ផ្លូវកៅស៊ូ ប្រែក្លាយជាផ្លូវដី ដោយពេលភ្លៀងម្តងៗធ្វើអោយរអិល រហូតមានអ្នកធ្វើដំណើរមួយចំនួនបានដួលបាក់ដៃនិងបែកក្បាលនិងគ្រោះថ្នាក់ដល់អាយុជីវិតក៏ដែរកាលពីរដូវប្រាំងកន្លងទៅនោះ។ដែលធ្វើអោយពួកគាត់មានការព្រួយបារម្ភខ្លាំងទៅលើសុវត្ថិភាព និងមួយវិញទៀតធ្វើអោយហុយចូលផ្ទះប្រលាក់ខោអាវ និងចូលពេញខ្លួនប្រាណ បង្ករអោយកើតជំងឺឈឺជាបន្តបន្ទាប់ ប៉ះពាល់សុខភាពផ្លូវដង្ហើមយ៉ាងខ្លាំងទៀតផង។

ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើនេះដែរ លោក អ៊ាន មាឃ ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តបានប្រាប់អោយដឹងនៅថ្ងៃទី២៥ខែវិច្ឆកាឆ្នាំ២០២០ថា នៅពេលដែលមន្ត្រីរបស់លោកចុះទៅធ្វើការណែនាំ គេថាគ្រប ហើយបន្ថយល្បឿន ហើយនៅពេលដែលយើងដកចេញគេបើកលឿនដដែល តែពេលនេះមន្ទីរនិងធ្វើលិខិតចូលខេត្តស្នើផ្អាកសកម្មភាព១សប្តាហ៍ ហើយបើមិនរាងចាលនិងស្នើដកអាជ្ញាប័ណ្ណជាបណ្តោះអាសន្នតែម្តង។

លោក ម៉ិល សុផល ដែលជាអភិបាលស្រុកឯកភ្នំ បានប្រាប់ក្រុមការងារពត៌មានយើងឲ្យដឹងតាមសារជាសម្លេងតាមប្រព័ន្ធតេលេក្រាមនាល្ងាចថ្ងៃទី២៥ខែវិច្ឆកាឆ្នាំ២០២០ថា ចំពោះបញ្ហាក្រុមឡានដឹកដីនៅត្រង់ចំណុចខាងលើលោកនិងមានវិធានការណែនាំអោយក្រុមរថយន្តគ្រប និងអោយស្រោចទឹក ជាធម្មតាការធ្វើអ្វីមួយវាតែងតែមានការប៉ះពាល់ហើយ ប៉ុន្តែសូមអោយមានការប្រុងប្រយ័ត្នដោយបន្ថយល្បឿន ស្រោចទឹកផ្លូវ និងត្រូវគ្របជាប្រចាំ។

គួរបញ្ជាក់ដែរថាទោះបីជាយ៉ាងណា ប្រជាពលរដ្ឋក៏សូមសំណូមពរទៅអាជ្ញាធរភូមិ ឃុំ ស្រុក ពិសេសឯកឧត្តមអភិបាលខេត្តសូមមេត្តាចាត់អោយមន្ត្រីជំនាញពាក់ព័ន្ធមកជួយចុះជាបន្ទាន់ដើម្បីពិនិត្យមើលទីតាំងកាយរណ្តៅដីរបស់ក្រុមហ៊ុនខាងលើនេះផងព្រោះការជីកយកអាចម៍ដីមានជំរៅកាន់ជ្រៅៗឡើងហើយទាន។( ដោយ៖មហាជន)

អត្ថបទដែលជាប់ទាក់ទង