កម្លាំងជម្រុះគណៈកម្មការខេត្តព្រះវិហារចុះត្រួតពិនិត្យទីតាំងគល់ដើមឈើដែលបានកាត់អារប្រមូលផលអនុផលព្រៃឈើថ្មីៗដោយក្រុមហ៊ុន ម៉ាឃលឡូជីស្ទីក(ខេមបូឌា)


ខេត្តព្រះវិហារ៖  តាមការបំភ្លឺ ពីលោកនាយផ្នែករដ្ឋបាលព្រៃឈើ រវៀងបានឱ្យដឹងថា  ជាក់ស្ដែងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំងមន្រ្តីផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដោយសហការជាមួយមន្រ្តីការិយាល័យតំបន់ការពារធម្មជាតិព្រៃឡង់ បឹងពែរ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបង្កនសែនជ័យ មន្រ្តីកងរាជអាវុធហត្ថស្រុករវៀង តំណាងក្រុមហ៊ុន ដោយដឹកនាំដោយលោក មុយ វុន អភិបាលរងនៃគណៈអភិបាលស្រុករវៀង បានចុះត្រួតពិនិត្យ ទីតាំងគល់ដើមឈើដែលបានកាត់ អារ ប្រមូលផល អនុផលព្រៃឈើថ្មីៗ ដោយក្រុមហ៊ុន ម៉ាឃលឡូជីស្ទីក (ខេមបូឌា)ស្ថិតក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ។


ក្រុមការងារយើងបានចុះជាក់ស្តែង ទៅដល់ទីតាំងចំនួន៣កន្លែង គឺទីតាំងដែលក្រុមអ្នកសារព័ត៌មានបានចុះទៅដល់ ហើយបានថតផ្ដិតយករូបភាពឈើនៅក្នុងទីតាំងក្រុមហ៊ុន មកផ្សព្វផ្សាយថា ឈ្មួញបានឃុបឃិតគ្នា ចូលកាប់បំផ្លាញព្រៃឈើ នៅក្នុងព្រៃឡង់ និងសហគមន៏ ដែលជាតំបន់ព្រៃឈើយើងត្រូវតែ រួមគ្នាការពារ ទុកជាសម្បត្តិរដ្ឋ ។


មន្រ្តីការិយាល័យតំបន់ការពារធម្មជាតិព្រៃឡង់ បឹងពែរ និងប្រធានគណៈកម្មការ សហគមន៍ តំបន់ការពារធម្មជាតិបង្កន សែនជ័យ បានបញ្ជាក់ និងបំភ្លឺថា គ្មានការកាប់ដើមឈើចេញពីព្រៃឡង់ និងសហគន៍តំបន់ការពារធម្មជាតិទេ ដោយឡែកតំណាងក្រុមហ៊ុនក៏បានបំភ្លឺដែរថា មិនពិតដូចការចុះផ្សាយរបស់ ក្រុមអ្នកសារព័ត៌មានទាំងនោះឡើយ។


ផ្អែកតាមលទ្ធផល នៃការចុះពិនិត្យ វិភាគ និង ស្រាវជ្រាវយ៉ាងល្អិត ល្អន់របស់ក្រុមកម្លាំងចម្រុះគណ:កម្មការខេត្តព្រះវិហារ និងស្រុករវៀងបានឱ្យដឹងថា ដើមឈើដែលបានកាប់ អារ ដកហូតខាង លើនោះ គឺស្ថិតនៅក្នុងទីតាំរបស់ក្រុមហ៊ុនទាំងអស់ គឺមិនពិតដូចការចុះផ្សាយចោទប្រកាន់ របស់ក្រុមអ្នកសារព័ត៌មាន កាលពីពេលថ្មីៗ កន្លងទៅនោះទេ សូមមហាជន ជាពិសេស បណ្ឌិត ឯកឧត្ដម បងប្អូន និងមិត្តៗ អ្នកសារព័ត៌មានជាតិយើងនៅទូទាំងប្រទេស មេត្តាទានជ្រាប !!! ៕

អត្ថបទដែលជាប់ទាក់ទង