បនល្បែង​ស៊ីសងជល់មាន់​មួយ​កន្លែង​នៅ​ឃុំ​បឹងល្វា​ស្រុក​សន្ទុក​ត្រូវ​បាន​សមត្ថកិច្ច​ចុះបង្ក្រាប​

ខេត្ត​កំពង់ធំ ៖ទីតាំង​បនល្បែង​ស៊ីសង​ជល់មាន់​មួយ​កន្លែង ត្រូវ​បានលោក ផុន សុផល នាយការិយាល័យព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​កងរាជ អាវុធហត្ថ ខេត្តកំពង់ធំ ចំនួន​១០នាក់ចុះ​បង្ក្រាប.ក្រោម​ការ​សម្រប​សម្រួល​ដោយលោក​សាយ​ វាសនា​ ព្រះ​រាជអាជ្ញារង នៃអយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ នៅភូមិអូរសោម ឃុំបឹងល្វា សន្ទុក ខេត្ត​កំពង់ធំ​ កាលពី​ថ្ងៃ​ទី​១​៥ ខែវិច្ឆិកា​ឆ្នាំ​២០២០។
ចំពោះ​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​រឹប​អូស​បាន៣នាក់, ម៉ូតូ១១គ្រឿង, មាន់ជល់៨ក្បាល និង​ឃាត់ខ្លួន​ម្ចាស់​សៃវៀន​ជលមាន់ ចំនួន២នាក់ ចំពោះ​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​មកទីបញ្ជាការកងរាអាវុធហត្ថខេត្តកំពង់ធំ។
លោក សាយ​វាសនា​ព្រះរាជអាជ្ញារង បាន​បញ្ជាក់ថា ការចុះបង្ត្រាបបនល្បែង ស៊ី​សងនេះ គឺត្រូវបានធ្វើឡើង ក្រោមការណែនាំបញ្ជាពី ឯកឧត្តម​ស៊ិន វិរៈ​ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូង ខេត្ត​កំពង់ធំ​ ដែល​បាន​ជម្រុញឲ្យ កងកម្លាំង​សមត្ថកិច្ច​នៃនគរបាលយុត្តិធម៌ សហការ​សាមគ្គី​គ្នា បំពេញ​ការងារ​បង្រ្កាប​បនល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ រួមទាំង​ទប់ស្កាត់​ការដាំដុះ ជួញដូរ​ចែកចាយ​គ្រឿងញៀន​ ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​រាជ រដ្ឋាភិបាល។
ឯកឧត្តម​ ស៊ិន​ វិរៈ ព្រះរាជអាជ្ញា បាន​កោតសរសើរ​ចំពោះ​កម្លាំង​សមត្ថកិច្ច​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​ សហការ​បង្រ្កាប​បទល្មើស​នានា.នៅក្នុង​ខេត្ត​កំពង់ធំ​ និង​បាន​សំណូមពរ​គ្រប់​កងកម្លាំង​មន្ត្រី​រាជការ​ មាតាបិតាអាណា​ព្យាបាល​ និងសិស្សានុសិស្ស ចូលរួម​ការពារ​ទប់ស្កាត់​ទាំងអស់គ្នា ដោ​យមិនត្រូវ​ ចាត់​ទុក​គ្រឿងញៀន​ជា​ភារកិច្ច​របស់​សមត្ថកិច្ច​នោះឡើយ បើសិនជា​គ្មាន​ការ​ចូលរួម​ពីបងប្អូនទេ ការបង្រ្កាបគ្រឿងញៀនមិនទទួលបានជោគជ័យនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង