សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនធានារ៉ាប់រងប៊ីម៉ា បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការ
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុន មុីលវើកខេមបូឌា ម៉ាក្រូអុីនសួរ៉េន ភីអិលស៊ី ហៅកាត់ ប៊ីម៉ាខេមបូឌា។
បើតាមការបញ្ជាក់ពីលោកស្រី អារគីម អគ្គនាយកក្រុមហ៊ុន បានឱ្យដឹងថាៈ ការចុះអនុស្សរណៈយោគយល់គ្នា នាថ្ងៃនេះបានបញ្ជាក់ពីការចាប់ផ្ដើមនៃសេចក្តីប្រាថ្នារួមគ្នាក្នុងការផ្ដល់តម្លៃតបស្នងទៅឱ្យគ្នាទៅវិញទៅមកតាមរយៈការផ្សព្វផ្សាយទៅលើទស្សនៈវិស័យរវាងគ្នានិងគ្នា ក្នុងនោះមានដូចជាបង្កើតភាពជាដៃគូរវាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនធានារ៉ាប់រងប៊ីម៉ា ដែរសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជួយផ្សព្វផ្សាយអំពីប៊ីម៉ាជូនដល់អតិថិជនគ្រប់មជ្ឈដ្ឋានក្នុងខេត្តកំពង់ឆ្នាំង។ ប៊ីម៉ានិងជួយគាំទ្រដល់សកម្មភាពការងារសង្គម និងកីឡារបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ផងដែរ។
ក្នុងនោះលោកស្រីក៏បានបញ្ជាក់ពីគោលបំណងធំៗពីរគឺ៖ ទី១. អនុភាពនៃភាពជាដៃគូនេះគឺបានជួយផ្សព្វផ្សាយ និងគាំទ្រដល់ទស្សនវិស័យរួមគ្នាទាំងសហភាពសហព័ន្ធយុវជនកម្ពុជា និងប៊ីម៉ា។ ទី២.គឺដើម្បីលើកកម្ពស់ភាពជឿជាក់តាមរយៈអ្នកប្រើប្រាស់អំពីផលិតផល និងសេវាកម្មនានារ៉ាប់រងជាមួយនឹងវិធីសាស្រ្តដែលដឹកនាំដោយភ្នាក់ងារផ្នែកលក់ដល់ឆ្នើមរបស់ក្រុមហ៊ុនក្នុងការផ្ដល់ប្រឹក្សាដល់អតិថិជនតាមរយៈកិច្ចសហប្រតិបត្តិការទាំងលក់ផ្ទាល់ និងតាមទូរសព្ទដៃ (Online)។
គូរបញ្ជាក់ផងដែរថាៈ ប៊ីម៉ាខេមបូឌាគឺជាក្រុមហ៊ុនដំបូងគេដែលចាប់ដៃគូជាមួយប្រតិបត្តិការក៏ទូរស័ព្ទចល័តក្នុងការនាំមកនូវផលិតផលដែលមានគំនិតច្នៃប្រឌិត និងសមស្របទៅកាន់ប្រជាពលរដ្ឋទូទៅដែលមានលក្ខណៈខុសប្លែកពីសេវារ៉ាប់រងផ្សេងៗដែលធ្លាប់មានពីមុនមក ៕(ដោយ៖ លោក ឡេង ធារ៉ា)