គម្រោងស្តារប្រឡាយ ប្រវែង ១៧៦០ម៉ែត្រ របស់មូលនិធិឃុំពាម និងមូលនិធិកម្មវិធីASPIRE ឆ្នាំ២០១៩ ត្រូវបានអាជ្ញាធរស្រុក និងក្រុមការងារប្រជុំវាយតម្លៃ១០០%
ស្រុកសាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃសុក្រ ១៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឈួន ចាន់ណា អភិបាលរងស្រុក និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE ថ្នាក់ស្រុកសាមគ្គីមានជ័យនិងក្រុមការងារស្រុក បានចូលរួមកិច្ចប្រជុំវាយតម្លៃ១០០% គម្រោងស្តារប្រឡាយ ប្រវែង ១៧៦០ ម៉ែត្រ មូលនិធិឃុំពាម និងមូលនិធិកម្មវិធីASPIRE ឆ្នាំ២០១៩ ដែលមានតម្លៃសរុបចំនួន ២២,៦១៦,០០០រៀល អនុវត្តដោយក្រុមហ៊ុន លុន សុឃុន។
ដោយមានសមាសភាពចូលរួមមានដូចជា: មន្ត្រីបច្ចេកទេសប្រចាំខេត្តកំពង់ឆ្នាំង តំណាងនាយកទីចាត់ការផែនការវិនិយោគខេត្តកំពង់ឆ្នាំង ក្រុមការងារកម្មវិធី ASPIRE ស្រុក ក្រុមប្រឹក្សាឃុំពាម អាជ្ញាធរភូមិច្រកស្តេច អាជ្ញាធរភូមិសេរីវង្ស និងប្រជាពលរដ្ឋ ភូមិច្រកស្តេច និងភូមិសេរីវង្ស អ្នកចូលរួមសរុប ៣៤នាក់ ស្រី ១០ នាក់ ៕(ដោយ៖ លោក ឡេង ធារ៉ា )