ពិធីខួបអនុស្សាវរីយ៍លើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាឆ្នាំ១៩៥៣.៩. វិច្ឆិកាឆ្នាំ២០២០

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រវនិងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះរដ្ឋបាលខេត្តព្រះវិហារបានប្រារព្ធខួបអនុស្សាវរីយ៏លើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាឆ្នាំ១៩៥៣-៩ខែវិច្ឆិកាឆ្នាំ២០២០

ដែលពិធីនេះប្រារព្វធ្វើឡើងនៅស្ថូបវិមានឯករាជ្យ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តនឹងដោយមានកាអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត នឹងថ្នាក់ដឹកនាំ កងកម្លាំងទាំង៣ បណ្តាប្រធានអនុប្រធានមន្ទីរគ្រប់ស្ថាប័នក្នុងខេត្តព្រះវិហារលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលជាច្រើននាក់ទៀត។

នៅក្នុងឪកាស លោកប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារក៏បានអញ្ជើញមានប្រសាសន៏លើកឡើងថាផ្តើមអោយមានកាប្រារព្ធទិវា៩វិច្ឆិកាឆ្នាំ១៩៥៣នឹង៩វិច្ឆិកាឆ្នាំ២០២០នៅទូទាំងព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ ក៏យើងទាំងអស់គ្នាចូលរួមដើម្បីរំលឹកគុណដល់ស្នាព្រះហស្ថរបស់សម្តេចបរមកោដ្ឋសម្តេចព្រះនរោត្តមសីហនុ ដែលព្រះអង្គទ្រង់មានព្រះរាជតំរិៈដោយទ្រង់ដណ្តើមបានឯករាជ្យជាតិ ឯករាជ្យភាពបូរណៈភាពទឹកដី ពីអាណានិគមនិយមបារាំងជូនជាតិមាតុភូមិនាថ្ងៃទី៩ខែវិច្ចិកាឆ្នាំ១៩៥៣មកដល់នឹងថ្ងៃទី៩ខែខែវិច្ឆិកាឆ្នាំ២០២០នេះ គឺមានរយៈពេល៦៧ឆ្នាំគត់។

ស្នាព្រះហស្ថក៏ដូចព្រះរាជបូជនីយកិច្ចដ៏ឩត្តុងឩត្តមរបស់ព្រះបរមកោដ្ឋព្រះបាទនរោត្តមសីហនុព្រះរាជបិតាមហាសន្តិភាពរបស់ព្រះអង្គ១នេះបានធ្វើអោយកូនចៅ ក៏ដូចជាចៅទួតដែលជាថ្នាក់ដឹកនាំតជំនាន់ពីព្រះអង្គគោរពនឹងយកព្រះរាជតំរិៈព្រះអង្គធ្វើជាគំរូ ទៅតាមព្រះរាជបូជីយកិច្ចរបស់ព្រះអង្គដើម្បីចងក្រងព្រះរាជតំរិៈរបស់ព្រះអង្គទាំងនេះទុកក្នុងគម្ពីរគ្រាំងមាសដោយមិនអាចនឹងបំភ្លេចបាននោះឡើយ។

ក្នុង​នោះ​ដែរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តលោកក៏បានចែកអំណោយមនុស្សធម៍បន្ថែម ជូនដល់គ្រួសារអតីតយុទ្ធជនពលី ជនពិការ ចំនួន៤៨គ្រួសារ ។ ដែលក្នុង១គ្រួសារទទួលបាន អង្ករ២០គីឡូ, មី១កេស, ត្រីខ១យួរ, ទឹកសីអីវ១យួរ, ទឹកសុទ្ធ១យួរ, សារុង១, ក្រមា១, ភួយ១, មុង១, និងថវិការមួយចំនួនផងដែរ។ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសម្តេចគតិព្រឹទ្ធបណ្ឌិត ប៉ុន រានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ធជានិច្ច ជាពិសេសគ្រួសារអតីតយុទ្ធជនពិការ និងគ្រួសារដែលបានលៈបង់សាច់ស្រស់ ឈាមស្រស់ជូនជាតិមាតុភូមិ។

ជាចុងក្រោយ ឯឧត្តមលោកក៏បានធ្វើការផ្តាំផ្ញើរ ទៅដល់បងប្អូនទាំងអស់ ត្រូវមានអនាម័យ លាងសម្អាតដៃនិងសាប៊ូ ឬអាល់កុលជែល និងពាក់ម៉ាស់ឱ្យបានជាប់ជាប្រចាំ ដើម្បីចូរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកាចសាហាវកូវីដ១៩នេះផងដែរ៕ដោយ ទូច ចន្នា

អត្ថបទដែលជាប់ទាក់ទង