ឯកឧត្តមសុខលូអភិបាលនៃគណះអភិបាលខេតកំពង់ធំបានអញ្ជើញជាអធិបតីភាពចែកប័ណ្ណកម្មសិទ្ធីដីធ្លីចំនួន ៨៤១ប័ណ្ណ ទៅអោយប្រជាពលរដ្ឋនៅស្រុកសណ្តាន់

(កំពង់ធំ)៖នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋរស់នៅក្នុងឃុំឈើទាលស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ៨៤១ប័ណ្ណ ដែលបានចែកជូនដោយឯកឧត្តមសុខលូអភិបាលនៃគណះអភិបាលខេត្តកំពង់ធំ ។ពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បានធ្វើនៅក្នុងបរិវេណវត្តឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឯកឧត្តមសុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ដែលបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ អញ្ជើញមកពីឃុំឈើទាល។

ក្នុងឱកាសនោះ ឯកឧត្តមសុខ លូ បានថ្លែងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន និងបានជំរុញឲ្យជំនាញសុរិយោដី ចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ឲ្យអស់ក្នុងរយៈពេលពីរឆ្នាំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងចាត់ចែងស្របច្បាប់។

ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិផងរបងជាមួយគ្នា សូមឲ្យមានការអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីសេចក្តីសុខ របស់កូនចៅយើង ជំនាន់ក្រោយ កុំឲ្យស្គាល់ការលំបាក និងសង្គ្រាមរ៉ាំរ៉ៃ ជាពិសេសអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅពិនិត្យឈ្មោះបោះ ឆ្នោតចំពោះបងប្អូនណាដែលអត់ទាន់ មានឈ្មោះសូមទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាដើម្បីមានសិទ្ធិ ក្នុងការសម្រេចចិត្តជ្រើសរើសបុគ្គលដែលយើងពេញចិត្តឲ្យបម្រើប្រជាពលរដ្ឋ ក្នុងអាណត្តិបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ តែបើបងប្អូនពុំមានឈ្មោះបោះឆ្នោត គឺមិនអាចមានសិទ្ធិបំពេញកាតព្វកិច្ចបាននោះទេ។
ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមការពារទប់ស្កាត់ការឆ្លងរីករាលដាល មេរោគកូវីដ១៩ ដល់ប្រជាពលរដ្ឋ និងសហគមន៍យើងព្រោះមេរោគកូវិដ១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដូច្នេះត្រូវចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ជាកិច្ចបញ្ចប់ក្នុងឯកាសនោះលោកឡងគីសឹងអភិបាលនៃគណះអភិបាលស្រុកសណ្តាន់បានមានប្រសាសន៍ថាព្រឹកថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់បង ប្អូនប្រជាពលរដ្ឋនៅក្នុងឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលបានទទួលនូវវិញ្ញាបនបត្រសំគាល់អចលនទ្រព្យ (ប័ណ្ណកម្មសិទ្ធ) លក្ខណៈជាប្រព័ន្ធ ពីសំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តចំនួន ៨៨៤ ប័ណ្ណ និងសូមអោយ ពុក ម៉ែ មា មីង បង ប្អូនប្រជាពលរដ្ឋដែលទទួលបានប័ណ្ណ សូមមេត្តាចេះថែរក្សា និងប្រើប្រាស់អោយបានល្អប្រសើរបំផុត ព្រោះវាជាសម្បត្តិ មរតកសម្រាប់គ្រួសាររបស់បង ប្អូនទាំងអស់គ្នាដោយមិនមានបុគ្គលណាមកបន្លំបានឡើយ។

អត្ថបទដែលជាប់ទាក់ទង