សកម្មភាពបទល្មេីសនេសាទកេីតមានយ៉ាងពេញបន្ទុកនៅក្នុងកន្លែងបឹងអភិរក្សត្រីមេពូជនៅតែបន្តយ៉ាងអនាធិបតេយ្យ គ្មានបង្ក្រាបព្រោះខ្លាចបាត់ប្រយោជន៍


កំពង់ឆ្នាំង : មហាជនទូទៅរងចាំមើលលោកលី ឡា នាយខណ្ឌ រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងតើអាចឲ្យកូនចៅនៅសង្កាត់ពាមឆ្កោក មើលការខុសត្រូវឬក៍ទៅយកតែ លាបសក្ការៈ និងចំណែឯកលោកឃឹម ឡុងជាប្រធានផ្នែក ចុះបង្ក្រាបបាន ឬនៅមិនទាន់ឃើញយ៉ាងណានោះឡើយទេ ចំណែកហ្វូងត្រីមេពូជ កំពុងទទួលរងនូវការបាត់បង់អស់ទាំងស្រុង ដោយសារតែភាពធូរលង់ពីសំណាក់អស់លោក មន្ត្រីជំនាញ ដែលឈរជេីងការពារនៅទីនោះ បេីកដៃឲ្យក្រុមជនខិលខូច ដាក់របាំងរ៉ាវស្ទាក់ចាប់ត្រីយ៉ាងអនាធិបតេយ្យ ជាពិសេសនៅក្នុងកន្លែង អភិរក្សត្រីមេពូជនៅតែបណ្ដែតបណ្ដោយឱ្យ ជនខិលខូចធ្វើសកម្មភាព បំផ្លាញ កូនត្រីល្អិតៗ យ៉ាងដូច្នេះគឺពិតជារលាយជាក់ជាមិនខាន។ បើតាមប្រភព ពីប្រជាពលរដ្ឋ ដែលពួកគាត់រស់នៅទីនោះបានឲ្យដឹងថា ពួកគាត់ពំុដែលឃេីញអស់លោក មន្ត្រីជំនាញរដ្ឋបាលជលផលចេញមុខចុះធ្វេីការបង្ក្រាបឲ្យមានប្រសិទ្ធិភាពម្តងណាទេ!បើនិយាយរឿងរបាំងរ៉ាវដាក់ស្ទាក់ចាប់ត្រីក្នុងកន្លែងបឹងអភិរក្ស នៅចំណុច បឹងផ្សោត ដែលស្ថិតក្នុង ភូមិ ជេីងគ្រុស ឃំុ ស្វាយរំពារ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ម្ចាស់របាំងរ៉ាវ ឈ្មោះ ឆេន ឈ្មោះ ពន ឈ្មោះ តា នន នៅមានឈ្មោះ ជាច្រេីននាក់ទៀត ។  ប្រជាពលរដ្ឋសង្ឃឹមថាក្រោយពីទទួលបានព័ត៍មាននេះហើយជំនាញរដ្ឋបាលជលផលនិងមានវិធាការទប់ស្កាត់នូវសកម្មភាពខាងលើនេះផងកុំចាំតែថ្នាក់លើដាក់បទបញ្ជាបានធ្វើនោះវាមិនល្អទេ។

អត្ថបទដែលជាប់ទាក់ទង