ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍដី ជូនដល់អាជ្ញាធរមានសម្ថតកិច្ច មន្រ្ដីជំនាញ ក្រុមហ៊ុនអចលនទ្រព្យ  និងវិស័យឯកជន នៅថ្នាក់ក្រោមជាតិ ក្នុងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍដី ជូនដល់អាជ្ញាធរមានសម្ថតកិច្ច មន្រ្ដីជំនាញ ក្រុមហ៊ុនអចលនទ្រព្យ  និងវិស័យឯកជន នៅថ្នាក់ក្រោមជាតិ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កោធសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីមន្ទីរទាំងមូល ដែលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងឆ្នាំ២០១៩ បានខិតខំយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលទៅតាមជមនាញនីមួយៗសម្រេចបានលទ្ធផលល្អប្រសើរ។ជាពិសេសថ្លែងអំណរអរគុណចំពោះក្រសួង និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាផ្ទាល់ ដែលថ្មីៗនេះឯកឧត្តមបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះមួយចំនួនដើម្បីជមរុញការអនុវត្តនូវយុទ្ធសាស្ត្រនេះអោយកាន់តែមានប្រសិទ្ធភាព។
ក្នុងស្មារតីនោះដែរ ឯកឧត្តម អ៊ុំ រាត្រី បានក្រើនរំលឹកអស់លោកគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការទទួលខុសត្រូវក្នុងការអនុវត្តអោយមានប្រសិទ្ធភាព និងសក្តិសិទ្ធភាពនូវការងារផ្តល់សេវាកម្មច្រក-ចេញចូលតែមួយលើវិស័យដីធ្លី និងសំណង់ ដែលក្រសួងបានផ្តល់អោយបានស្របទៅនឹងបរិបថ និងពេលវេលាដែលក្រសួងបានកំណត់។ ជាពិសេសក្រសួងទាំងពីគឺក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នឹងធានាដឹកនាំត្រួតពិនិត្យការងារនេះយ៉ាងយកចិត្តទុកដាក់សំដៅអោយមានការប្រែប្រួលជាវិជ្ជៈមាន ស្របទៅតាមគោលបំណងរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលក្នុងការផ្តល់ជូនសេវាជូនប្រជាពលរដ្ឋ”គឺធ្វើអោយបាន ធ្វើលឿន និងមានតម្លាភាព”។
ឯកឧត្តម អភិបាលខេត្ត បានសង្ឃឹមយ៉ាងមុតមាំថា៖ឯកឧត្តម លោក លោកស្រី ដែលជាសមាជិក សមាជិកាទាំងអស់ បានចូលរួមក្នុងវគ្គផ្សព្វផ្សាយស្តីពី ការអភិវឌ្ឍដីនេះនឹងទទួលបាននូវធាតុចូលថ្មីៗបន្ថែមទៀតសំដៅពង្រឹងវិស័យនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាការទទួលខុសត្រូវរបស់រដ្ឋបាលគ្រប់ថ្នាក់ អោយកាន់តែមានមូលដ្ឋានរឹងមាំ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តកំណែទម្រង់សីុជម្រៅ ពិសេសក្នុងវិស័យដីធ្លីរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ណែនាំថ្មីៗរបស់ក្រសួង និងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦នៃរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង