ផ្លូវលំក្រាលគ្រោះក្រហមនិងស្ពានឈើមួយកន្លែងត្រូវបានហូរដាច់ខណះដែលកម្ពស់ទឹកស្ទឹងខេត្តពោធិ៍សាត់ត្រូវបានប្រកាសអាសន្នហើយ ( មានវីដេអូ)
ខេត្តពោធិសាត់៖កំណាត់ផ្លូវក្រាលគ្រោះក្រហមនិងស្ពានឈើមួយកន្លែងត្រូវបានដាចហូរទៅតាមទឹកបណ្តាលអោយកំណាត់ផ្លូវនេះផ្អាក់ដំណើរ ។
ហេតុការនេះបានកើតឡើងនៅវេលម៉ោង
១និង០០នាទីថ្ងៃទី២០កញ្ញា២០២០ដែលស្ថិតនៅចំណុចស្ពាន តាមី ក្នុងភូមិឆាយលូក ឃុំ អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់គ្រាដែលកំណាត់ផ្លូវលំនិងស្ពានឈើត្រូវបានទឹកហូរនិងកាត់ផ្តាច់ការធ្វើដំណើទៅមករបស់ប្រជាពលរដ្ខ ។
អធិការនគបាលស្រុកវាលវែងលោកវរសេនីយ៍ឯក ធាងឡេង បានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង៧និង១២ថ្ងៃទី២០នេះថាករណីដាច់កំណាត់ផ្លូវលំក្រាលគ្រោះក្រហមនេះបណ្តាលមកពីរភ្លៀងធ្លាក់ខ្លាំងធ្វើអោយហូរច្រោះដាច់ផ្លូវនិងស្ពានឈើខាងលើប្រវែងពីម្ខាងទៅម្ខាងចំងាយប្រហែល១៥ម៉ែត្រ ។
អធិការនគរបាលស្រុកវាលវែងលោកវរៈសេនីយ៌ឯក ធាងឡេង បានអត់ដឹងបន្ថែមទៀតថាការបិទផ្លូវនេះមកដល់ពេលនេះនៅមិនទាន់បានធ្វើការជួសជុលអោយធ្វើដំណើរការចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋឡើងវិញឡើយនោះទេ ។
បើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ដែលយើងទើបនឹងទទួលបានស្ថានភាពកម្ពស់ទឹកស្ទឹងក្រុងពោធិ៍សាត់មានការកើនឡើងក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន ។
ដើម្បីត្រៀមលក្ខណៈគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់សូមជម្រាបថាបន្ទាប់ពីធ្វើការអង្កេតនិងតាមដានលើអាកាសធាតុក្រួចមកឃើញថាមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញស្ទឹងធំនិងស្ទឹងអារញ្ញមានកម្រិតខ្ពស់មកលើដងស្ទឹងខេត្តពោធិ៍សាត់ ។
ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់លោក កែវ វៃ បានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង 7. 19នាទីយប់ថ្ងៃទី 20កញ្ញា 2020ថាមកដល់ពេលនេះស្ថានភាពទឹកស្ទឹងក្រុងពោធិ៍សាត់កំពុងត្រូវបានជនហូរនៅតាមបណ្ដាកន្លែងមួយចំនួននៅតាមដងស្ទឹងហើយពេលនេះកំពុងត្រូវបានកម្លាំងសមត្ថកិច្ចមន្ទីរស្ថាប័នកំពុងតែធ្វើការទប់ទឹកហូជន់ចូលតាមបណ្ដាកន្លែងផ្សេងៗផងដែរ ៕