ផ្សារបានលុង ត្រូវបានអាជីវករដាក់លក់សត្វព្រៃជាច្រើនប្រភេទយ៉ាងអនាធិបតេយ្យពុំឃើញសមត្ថកិច្ចជំនាញបង្រ្កាប


(រតនគិរី)÷ អាជីវករនៅផ្សារបានលុងបានយកសត្វព្រៃជាច្រេីនប្រភេទត្រូវបានគេធ្វេីជំនួញដាក់តាំងលក់ យ៉ាងអាណាធិបតេយ្យបំផុត ក្រោយរដូវ កាន់បិណ្យ និងភ្ជំបិណ្យកន្លងផុតទៅថ្មីៗនេះពុំឃើញមានស្ថាប័នសមត្ថកិច្ចជំនាញពាក់ព័ន្ធណាចុះទៅបង្ក្រាបឡើយ។
ដែលជាហេតុធ្វេីអោយមហាជនមានការរិះគន់ថាខ្លាចប៉ះពាល់ផលប្រយោជន៍របស់ខ្លួន។ កាលដែលក្រុមរកសុីជំនួញសត្វព្រៃនេះគេសង្កេតឃេីញមានដាក់តាំងលក់នៅចំណុចទីតាំងដាក់លក់ជាប្រចាំថ្ងៃ នៅផ្សារបានលុងខាងត្បូងប៉ែកខាងកើត ខាងក្រោយផ្សារបានលុង ។
ប្រជាពលរដ្ឋនៅក្រុងបានលុងសំណូមពរដល់សមត្ថកិច្ចពាក់ពន្ឋ័គួរចាត់វិធានការបង្រ្កាបការដាក់តាំងលក់សត្វព្រៃយ៉ាងអាណាធិបតេយ្យនៅផ្សារក្រុងបានលុងនេះផង ដេីម្បីការពារនិងថែរក្សាសត្វព្រៃដែលនៅសេសសល់។ ដោយសុិនសុធា

អត្ថបទដែលជាប់ទាក់ទង