កុមារគរថ្លង់អាយុ៨ឆ្នាំចុះលេងទឹកស្រះលង់ស្លាប់ នៅស្រុកប្រាសាទបល្ល័ង្ក
ខេត្តកំពង់ធំ៖ហេតុការណ៍លង់ទឹកស្លាប់នេះកើតឡើងនៅវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចស្រះទឹកស្ថិតនៅភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សពជនរងគ្រោះឈ្មោះ សុគុណ ប៊ុនគឹម ហៅ គីម ភេទប្រុស អាយុ ០៨ ឆ្នាំ ជនជាតិខ្មែ(ពិការ គនិង ថ្លង់)មុខរបរ នៅផ្ទះនៅភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
បើតាមការបំភ្លឺរបស់ឈ្មោះ ម៉ុង សុគុណ និងឈ្មោះ ឆេង ម៉ាលីន ជនជាតិខ្មែរ ត្រូវជាឪពុកម្ដាយបង្កើតក្មេងរងគ្រោះ បានបំភ្លឺថា៖ កូនប្រុសរបស់គាត់ជាមនុស្សគថ្លង់ តាំងពីកំណើតនៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល១៥.៣០នាទីពួកគាត់និងកូនៗបាននាំគ្នាហូបនំប៉័ងសាច់ជាមួយគ្នា លុះដល់ម៉ោងប្រហែល ១៦ក៏បាត់កូនប្រុស ហើយក៏នាំគ្នាដើររកក្នុងភូមិ រកមិនឃើញ ដល់ម៉ោងប្រហែល ១៦.៣០នាទីស្រាប់តែឃើញកូនក្មេងក្នុងភូមិម្នាក់ដៃម្ខាងកាន់ខោអាវ ដៃម្ខាងកាន់ស្បែកជើងកូនប្រុសរបស់គាត់ដើរបណ្ដើរ យំបណ្ដើរ ឃើញដូចនោះគាត់ក៏ស្រែកសួរថា អាអូនកើតអី? វាក៏ប្រាប់ថា អា គីម វាលិចក្នុងស្រះទឹកហើយ លឺដូចនោះគាត់ ក៏ស្រែកហៅបងប្អូនក្នុងភូមិឲ្យជួយ ហើយរត់សំដៅទៅស្រះទឹកដែលនៅក្នុងដីចំការរបស់ឈ្មោះ យ៉ាង ភេទប្រុស នៅខាងក្រោយផ្ទះរបស់គាត់ចំងាយប្រហែល ៣០០ម៉ែត្រពេលទៅដល់គាត់បានលោតចូលក្នុងស្រះទឹក ដើម្បីរាវរកមើលកូនប្រុស តែរកមើលមិនឃើញព្រោះស្រះទឹកមានមួយចំហៀងរាក់ត្រឹមដើមទ្រូង មួយចំហៀងជ្រៅ ហើយមានបងប្អូនក្នុងភូមិ ២.៣នាក់ចុះជួយរាវរកដែរ មួយសន្ទុះទើបរកឃើញ ក៏នាំគ្នាយកមកធ្វើចលនា តែកូនគាត់បានស្លាប់បាត់ទៅហើយ មិនដឹងពីពេលណាទេ ។
ក្រោយទទួលព័ត៌មាន:ភ្លាម សមត្ថកិច្ចជំនាញសហ ការជាមួយលោកមេភូមិ នាយប៉ុស្ដិ៍រដ្ឋបាលទួលគ្រើល និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យសាកសព និងទីកន្លែងកើតហេតុ។
ក្រោយការពិនិត្យនៅលើដងខ្លួនសាកសពពុំឃើញមានស្លាកស្នាមគួរកត់សម្គាល់ឡើយ។
ក្រោយពិនិត្យចប់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
បើតាកាសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះ ឈ្មោះ សុគុណ ប៊ុនគឹម ហៅ គីមបានស្លាប់ដោយសារលង់ទឹក ដោយចុះលេងទឹកស្រះមិនចេះហែលទឹក ។ដោយនួនសីុណាត