ស្ត្រីវ័យអាយុ ៣០ ឆ្នាំម្នាក់ ត្រូវបានមន្ទីរពេទ្យភ្នែកដុកទ័រគង់ពិសិដ្ឋចាក់ថ្នាំ ខុសបច្ចេកទេស បណ្ដាលឲ្យស្លាប់
ភ្នំពេញ ៖ មន្ទីពេទ្យភ្នែកដុកទ័រគង់ពិសិទ្ឋ មួយកន្លែងស្ថិតនៅរាជធានីភ្នំពេញ បាន ចាក់ថ្នាំ ទៅលើស្ត្រី វ័យ៣០ម្នាក់បណ្ដាលឲ្យបាត់បង់ជីវិតព្រោះប្រតិកម្មនឹងថ្នាំ នេះបើយោងតាមសំដីរបស់បុរសដែលជាប្តីស្ត្រីរងគ្រោះបានប្រាប់ សារព័ត៌មានយើងអោយដឹងថា ប្រពន្ធរបស់គាត់បានឈឺភ្នែកហើយត្រូវយកទៅឲ្យដុកទ័រគង់ពិសិដ្ឋពិនិត្យធ្វើការវះកាត់ដោយអស់ទឹកប្រាក់ចំនួន ៥០០ ដុល្លារហើយដល់ថ្ងៃ០៥.០៩.២០២០នេះ ដែលជាថ្ងៃដល់កំណត់ ដែលពេទ្យណាត់អោយយកប្រពន្ធរបស់គាត់មកធ្វើការវះកាត់យកខ្ទុះក្នុងភ្នែកចេញតែជាអកុសលដោយការមិនប្រុងប្រយ័ត្នធ្វើខុសបច្ចេកទេសរបស់ក្រុមគ្រូពេទ្យភ្នែកគង់ពិសិទ្ធទើបបណ្ដាលឲ្យស្ត្រីវ័យ ៣០ឆ្នាំម្នាក់បានបាត់បង់ជីវិតទាំងក្មេងតែម្ដង។ ជុំវិញរឿងរ៉ាវខាងលើនេះ អង្គភាពគេហទំព័រ ព័ត៌មានមហាជន បានធ្វើការទំនាក់ទំនង ទៅ លោក ដុកទ័រ គង់ ពិសិដ្ឋ ជាច្រើនដង តែពុំលើកទូរស័ព្ទឡើយ៕ដោយ ហង្សប៊ុធឿន