មីនសញ្ញាលេខបូក ជាច្រើនគ្រាប់ ត្រូវ​បាន​ពលរដ្ឋ​ប្រមូល​ តាមស្រែនិងដំបូកក្នុងព្រៃយកមកទុកនៅទីកន្លែងមានសុវត្ថិភាព

ខេត្ត​បាត់ដំបង ៖ ស្រុករុក្ខគិរី គ្រាប់មីន​សញ្ញា​លេខបូក ចំនួន​២៦គ្រាប់ ដែល​ក្នុង​នោះ​ភាគច្រើន​ នៅ​មាន​គុណភាព ១០០% ត្រូវ​បាន​ប្រជាពលរដ្ឋ​ឈ្មោះហែមសុផល អាយុ ៥៦ ឆ្នាំរស់នៅភូមិព្រៃជីក ឃុំព្រៃព្រៃជីកស្រុករុក្ខគីរី ខេត្តបាត់ដំបងប្រមូលយកមកទុក នៅកន្លែង(មានសុវត្ថិភាព)រងចាំសុីម៉ាកមកយករក្សាទុក ប្រជាពលរដ្ឋរូបនេះ ឃើញ​គ្រាប់មីន​ទាំងនេះ នៅ​រាយប៉ាយ​តាម​វាលស្រែ​និង​ដំបូក​ក្នុងព្រៃនានា ក្នុង​តំបន់​ដែល​អតីត​ជា​សមរភូមិ​ក្តៅ​រវាង​កងទ័ព​រដ្ឋាភិបាលកម្ពុជានិង ជា​មួយ​និង​យោធា​ខ្មែរក្រហមកាលពីសម័យមុន។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ ឈ្មោះហែមសុផលអាយុ ៥៦ឆ្នាំរស់នៅភូមិឃុំខាងលើដែល ​បាន​ប្រមូល​គ្រាប់មីន​ចំនួន​២៦គ្រាប់ ដែល​ជា ប្រភេទ ( មីន​លេខបូក ផលិត​នៅ​ប្រទេស​សូ​វៀត​) យក​មកទុកមួយកន្លែងដែលមានសុវត្ថិភាព ដែល​ក្នុង​នោះ​ខូចគុណភាព​ចំនួន​៦​គ្រាប់ ឯ​ក្រៅ​ពី​នេះ​នៅ​ល្អ​ទាំងអស់។

បន្ទាប់មកប្រជាពលរដ្ឋរូបនោះ បាន​រាយការណ៍​ទៅប្រាប់​លោក​មេភូមិ និង​រាយការណ៍​ឲ្យ​កម្លាំង​អាវុធហត្ថ​ចុះ​ពិនិត្យ។ក្រោយពី​ត្រួតពិនិត្យ​រួច​កម្លាំងកងរាជអាវុធហត្ថ ក៏បាន​រាយការណ៍​ជូន​លោក គា ជឿ​ម នាយក​សម្របសម្រួលគ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រចាំ​ស្រុក​មោងឬស្សី និងស្រុក​រុក្ខ​គិរី ដើម្បី​ប្រមូល​យក​ទៅ​រក្សាទុក​ទៅតាម​ជំនាញ។ តាម​ការ​សន្និដ្ឋាន​របស់​ជំនាញ​គ្រាប់មីន​ទាំងនេះ គឺ​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាមមកម្ល៉េះ៕ដោយមុតចិត្រា

អត្ថបទដែលជាប់ទាក់ទង