ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមព្រះរាជអាជ្ញាគីបុណ្ណារ៉ាព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានបញ្ជា ឲ្យ លោកវរសេនីយ៍ទោលឹមពុទ្ធីឡាស្នងការរងផែនការងារព្រហ្មទណ្ឌនិងការសហការជាមួយលោកវរសេនីយ៍ទោឈឿងគឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល

ខេត្តបាត់ដំបង៖ នៅថ្ងៃ ទី ០៥ ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទីឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការ​ ននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្ដម​ ព្រះរាជអាជ្ញា​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ បាន​បញ្ជា​ឲ្យ​ លោក​វរសេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ លោក​វរសេនីយ៍ទោ​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដឹកនាំ​កម្លាំង​ សហការ​ជាមួយ​ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោករសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំសហការជាមួយនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក ហុីង យ៉ាន បាន​អនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១០៤/២០២០​ ចុះថ្ងៃទី០៨​ ខែមេសា​ ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ​ និងឃាត់ខ្លួនបានជនសង្ស័យ​ឈ្មោះ​ គប់​ ផា​ ភេទប្រុស​ អាយុ៤៣ឆ្នាំ​ ជនជាតិខ្មែរ​ ស្ថិតនៅត្រង់ចំណុចភូមិចំលងរមាំងលេី​ ឃុំអូរសំរិល​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ ត្រង់ចំនុចភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានករណី ប៉ុនប៉ងមនុស្សឃាត បង្កឡើងដោយជនសង្ស័យឈ្មោះគុប ផា បានធ្វើសកម្មភាព យកកាំបិតតាំងតោ កាប់ប្រហារលើស្រ្តីជនរងគ្រោះឈ្មោះ សាន ចិន្តា ជាច្រើនកាំបិត បណ្តាលអោយដាច់កដៃនិងជះទឹកអាសុីតពីលើបន្ថែមទៀត។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំង នាយកដ្ឋានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ដោយ មុតចិត្រា

 

អត្ថបទដែលជាប់ទាក់ទង