រថយន្តដឹកសំរាម១គ្រឿងជ្រុលចង្កូតកិនម៉ូតូបណ្តាលឲ្យរងការខូចខាត ប៉ុន្តែសំណាងល្អមិនមានអ្នករបួស

(រតនគិរី)÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកសំរាមនិងម៉ូតូ ក្នុងនោះបណ្តាលអោយម៉ូតូរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។

ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា រថយន្តដឹកសំរាម ក្បាលពណ៌ខៀវ អត់ស្លាកលេខ របស់ក្រុមហ៊ុន SMTZ បានដើរយកប្រមូលសំរាមនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ខណ:នោះរថយន្តបានបើកមកមុន ហើយបានឈប់នៅផ្លូវចង្អៀតមួយកន្លែង។ ស្របពេលនោះដែរ ម៉ូតូក៏បានជិះមកពីក្រោយ រថយន្តហើយបានវ៉ាទៅមុខបន្តិច ហើយបានឈប់ បម្រុងនិងឆ្លងផ្លូវទៅខេត្ត។ ស្រាប់តែរថយន្តមកពីក្រោយបើកកិនម៉ូតូតែម្តង សំណាងដែរលើកជើងចេញទាន់កុំអីបាក់ជើងខាងឆ្វេងបាត់។

ប្រភពបន្តថា ម៉ួតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខរតនគិរី ១C-៧៩២៥ បើកបរដោយឈ្មោះ ផន សុភា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ របួសស្រាល។

ក្រោយកើតហេតុគេបានឃើញកម្លាំងនគរបាលចរាចរណ៍ខេត្តចុះមកអន្តរាគមន៍ធ្វើការវាស់វែងនៅកន្លែងកើតហេតុ។ ភាគីខាងរថយន្តបង្កកុំអោយមានរឿងវែងឆ្ងាយ បានមកសម្របសម្រួលភាគីខាងម៉ូតូដើម្បីបញ្ចប់រឿង គឺហៅជាងម៉ូតូមកមើលនិងជួសជុលធ្វើសងឡើងវិញ។

ប៉ុន្តែសមត្ថកិច្ចជំនាញពាក់ព័ន្ធសូមលោកមេត្តាត្រួតពិនិត្យមើលរថយន្តដឹកសំរាមនេះផង តើរថយន្តនេះមានពាក់ស្លាកលេខឬមួយយ៉ាងណានោះ?។

ជៀសវាងករណីជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានបើករត់គេចចេញពីកន្លែងកើតហេតុ ងាយស្រួលឲ្យមន្ត្រីនគរបាលចរាចរណ៍នឹងតាមប្រម៉ាញរកឃើញ៕ដោយ សុិន សុធា

អត្ថបទដែលជាប់ទាក់ទង