សហគមន៏ព្រៃឈើចំនួន០៣ ក្នុងខេត្តព្រះវិហារទទួលបានការអភិវឌ្ឍន៏ដាំដុះឬស្សីទំពាំងផ្អែម

ព្រះវិហារៈ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ លោកព្រឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនសាទ និងមានការចូលរួមពីលោកនួន សុខម នាយខ័ណ្ឌរដ្ឋព្រៃឈេីខេត្តព្រះវិហារ ជាមួយមន្រ្តីសង្កាត់ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងទីប្រឹក្សាកម្មវិធីASPIRE សហការជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆែបជាច្រេីនរូបផងដែរ។

នៅក្នុងឪកាសនោះដែរលោកព្រឹង ទ្រីដា ក៏បានរៀបចំកម្មវិធីប្រគល់-ទទួលសំភារៈ គាំទ្រដល់ផលិតកម្មឬស្សីទំពាំងផ្អែមដល់សហគមន៏ព្រៃឈើឆែបលិច ព្រមទាំងបានបើកវគ្គពង្រឹងនិងគាំទ្របច្ចេកទេស ក្នុងដំណើរការផលិតកម្មដាំដុះដំណាំឬស្សីទំពាំងផ្អែម ដោយបានដឹកនាំប្រជាសហគមន៏ចុះអនុវត្តផ្ទាល់ការងារដាំដុះ។

សហគមន៍ព្រៃឈើឆែបលិច ប្រកាសទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខ ៥៥២ ប្រក.កសក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១០ និងបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣។ សហគមន៍មានសមាជិកសរុបចំនួន ៣១៤គ្រួសារ សហគមន៍មានផ្ទៃដីសរុបចំនួន ២៦២៤ហិកតា។

ក្នុងឆ្នាំ២០២០នេះកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធននឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្មបានគាំទ្រសហគមន៏ព្រៃឈើចំនួន០៣មានដូចជា (១)សហគមន៏ព្រៃឈើក្រសាំង (២)សហគមន៏ព្រៃឈើឆែបលិច (៣)សហគមន៏ព្រៃឈើសាមគ្គីត្រពាំងទន្ទឹម ដើម្បីដាំដុះដំណាំឬស្សីទំពាំងផ្អែម ដោយគាំទ្រជាធាតុចូលកសិកម្មដល់សហគមន៏និមួយៗទទួលបានដូចៗគ្នារួមមាន ស្រះទឹកមួយ កូនឬស្សីត្រពាំងផ្អែម៧០០កូន រទេះរុញដៃ ម៉ាស៊ីនបូមទឹក ជញ្ជីងថ្លឹងផងដែរ៕ដោយ ទូច ចន្នា

អត្ថបទដែលជាប់ទាក់ទង