ពិធីដាំកូនឈើចំនួន១៣២០០ដើមនៅចំណុច ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ក្នុងខេត្តព្រះវិហារ
ព្រះវិហារ៖ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តមអញ្ជើញជាអធិបតីភាពក្នុងទិវាដាំ ស្តារកូឈើចំនួន១៣២០០ដើម នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ក្នុងខេត្តព្រះវិហារ ដោយមានការអញ្ចើញចូលរួមពីប្រធានមន្ទីរបរិស្ថានខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាច្រើនរូប ។
ហើយនៅក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត លោកក៏បានអំពាវនាវដល់អាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋត្រូវចូលរួមដាំកូឈើឡើងវិញ នឹងធ្វើការផ្សព្វផ្សាយដល់មូលដ្ឋានប្រជាពលរដ្ឋឲ្យមានការយល់ដឹងឱ្យកាន់តែច្បាស់ពីគុណប្រយោជន៍នឹង ការគ្រប់គ្រងធនធានព្រៃឈើ តាមរយះការកែលម្អរសុខភាពធនធានធម្មជាតិ ការស្តារឡើងវិញនូវដីព្រៃដែលរិចរិលឲ្យក្លាយជាព្រៃសម្បូរបែបធនធានផល និងអនុផលព្រៃឈើឲ្យឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់សមាជិកសហគមន៍ក្នុងតំបន់ ព្រមទាំងបង្កើនដល់សម្រស់ព្រៃឈើ និងផែនទេសភាពទាំងមូល រក្សាបាន បរិមាណទឹកក្រោមដី និងអភិរក្សនូវផលិតភាពទឹកប្រកបដោយនិរន្តរភាព៕ដោយ ទូច ចន្នា