វេទិកា ផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសណ្តាន់នៅភូមិពោធិ៍រោង ឃុំសុចិត្រក្រោមធិបតីភាព លោក ឡង គីសឹង អភិបាលនៃគណះអភិបាលស្រុកសណ្តាន់
កំពង់ធំ៖ ព្រឹកថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នៅភូមិពោធិ៍រោងឃុំសុចិត្របានប្រារព្ធធ្វើពិធីវេទិកា ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ក្រោមធិបតីភាព លោក ឡង គី សឹង អភិបាលនៃគណះអភិបាល ស្រុកសណ្តាន់ និង ក្រុមប្រឹក្សាស្រុក មន្ត្រីជំនាញពាក់ពន្ធ័ លោក មេឃុំ មេភូមិ កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រជាការពារភូមិព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបទាំងអស់១៧៩នាក់។
ស្រុកសណ្ដាន់ គឺជាស្រុកមួយក្នុងចំណោមស្រុកក្រុងទាំង ៩ មានឃុំចំនួន ៩ឃុំ ចំនួន ៨៤ភូមិ ដែលមានព្រំប្រទល់ខាងជើងជាប់នឹងស្រុករវៀង ខេត្តព្រះវិហារ ខាងត្បូងជាប់នឹងស្រុកសន្ទុក ស្រុកប្រាសាទសំបូរ ខាង លិច ជាប់ស្រុកប្រសាទសំបូរ និង ប្រាសាទបល្ល័ង្ក និង ខាងកើតជាប់និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និង ស្រុកសំបូរ ខេត្តក្រចេះ។ស្រុកសណ្តាន់មានផ្ទៃដីសរុប ៣១២.៤០០ហិកតាស្មើនឹង ៣,១២៤ គីឡូម៉ែតការ៉េ ក្នុងនោះផ្ទៃដីបង្កបង្កើនផល មានដូចជាស្រូវវស្សាចំនួន ៧.៩៣២ហិកតា ស្រូវប្រាំងចំនួន៣៣៨ហិកតា និងផ្ទៃចំនួន ២៨.៦២២ហិកតា និងសង់លំនៅដ្ឋាន ១.៥៨០ហិកតា ផ្ទៃដីព្រៃ២៦១.៧៩៤ហិកតា និងដីផ្សេងៗចំនួន ១២.១៣៤ហិកតា។ស្រុកសណ្ដាន់ស្ថិតនៅតាមបណ្ដោយដងស្ទឹងសែនផ្លូវទឹកប្រវែង២៤០គីឡូម៉ែត្រដល់ទីរួមស្រុកសណ្តាន់មានចំនួនគ្រួសារសរុប ១៤.៧៨៤គ្រួសារ ប្រជាពលរដ្ឋ ៦៥.៥១៥នាក់ ស្រី ៣២.៨៩០នាក់ ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មាន៣៦.៦១៩នាក់។
ក្នុងឱកាសប្រារព្ធពិធី វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកនៅឃុំសុចិត្រលោកឡងគីសឹងអភិបាលនៃគណះអភិបាលស្រុកសណ្តាន់បានមានមតិ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ។ក្នុងនោះលោកអភិបាលបាន ណែនាំ អោយបងប្អូនប្រជាពលរដ្ឋរួមចំណែកការពារតំបន់ព្រៃឈើ ហាមកាប់បំផ្លាញ និង សូមអោយបងប្អូនទាំងអស់នៅក្នុងមូលដ្ឋានខិតខំថែរក្សាសុខភាពអោយបានល្អ ត្រូវបង្កើនអនាម័យអោយបានស្អាតជានិច្ចជាអោយបានជាប្រចាំដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ.១៩ទាំងអស់គ្នានិងបាននាំយកថវិការមួយចំនួនជូនលោកនាយកសាលាដើម្បីជួយក្នុងការជួសជុលសាលារៀនផងដែរ។ ដោយព្រំភារុណ