កិច្ចប្រជុំបូកសរុបការងារបរិស្ថានប្រចាំឆមាសទីមួយនិងលេីកទិសដៅបន្តការងារឆមាសលេីទី២ឆ្នាំ២០២០របស់មន្ទីបរិស្ថានខេត្តកំពង់ធំ

កំពង់ធំ ៖ ព្រឹកថ្ងៃទី២៥ខែមិថុនាឯកឧត្តមសៅសុភាពរដ្ឋលេខាធិការក្រសួងបរិស្ថានឯឧត្តមសុខលូអភិបាលខេត្តកំពង់ធំនិងឯកឧត្តមចាយសាមិត្តអនុរដ្ឋលេខាធិការក្រសួងបរិស្ថានអមដំណេីរមន្ទីបរិស្ថានអាជ្ញាធ័រក្រុងស្រុកចំនួន៨៥រូប។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារឯកឧត្តមសុខលូបានលេីកឡេីងពាក់ពន្ធ័លេីវិស័យបរិស្ថាន ព្រៃឡងតំបន់សត្វខ្សឹបដែលជាសត្វកម្រយេីងទាំងអស់គ្នាត្រូវចូលរួមអភិរក្សទោះជាបច្ចុប្បន្នមានមន្ត្រីចំនួនតិចក្នុងការការពារទៅលេីផ្ទៃដីធំជាច្រេីនក្នុងការចុះណែនាំពលរដ្ឋក្នុងការការពារនិងអភិរក្សបរិស្ថានក៏សូមអោយអ្នកសាពត៌មានយករឿងមកពង្រីកជាធំ។

ក្នុងនោះឯកឧត្តមសុខលូស្នេីរអោយប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាអ្វីដែលប៉ះពាល់ប្រជាជនអភិរក្សដេីម្បីប្រជាជនស្វែងរកមុខរប ចិញ្ជឹមសត្វក្នុងការចិញ្ចឹមជីវិត។ជាគ្នានោះដែលឯកឧត្តមសៅសុភាពរដ្ឋលេខាធិការក្រសួងបរិស្ថានលេីកឡេីងថាឆមាសទី1លេីកជាមតិយោបល់លេីកទិសដៅឆមាសទី២ក្នុងការគ្រប់គ្រង់ដែនអភិរក្សជាកាតព្វកិច្ចស្របតាមអនុក្រឹតសម្តេចក្រឡាហោម ស ខេង ថ្នាក់ក្រោមជាតិមានតួនាទីភារកិច្ចដែលត្រូវអនុវត្តទៅតាមក្រុងស្រុកទៅលេីវិស័យបរិស្ថានពិនិត្យមេីលការងារគ្រប់គ្រងសុវត្តិភាពតាមបណ្តោយផ្លូវជាតិលេខ៦ជាចំណុចកណ្តាលនៃខេត្តកំពង់ធំ។

ក្នុងការគ្រប់គ្រងសំរាមក្នុងស្រុកក្រុងចំនួន៥ដោះស្រាយបញ្ហាប្រឈមបញ្ហាសំរាមកកស្ទះបញ្ហាទឹកកខ្វក់បញ្ហាប្រជាពលរដ្ឋលួចកាប់ទន្ទ្រាព្រៃឡង់ និង បញ្ហាមួយចំនួនទៀតដែលត្រូវដោះស្រាយ ក្នុងនោះដែលក៏មានធ្វេីបទបង្ហាញតាមរយះការស្លាយទៅលេីតំបន់អភិរក្សដែលប្រឈមជាមួយប្រជាពលរដ្ឋ។

លេីសពីនេះទៀតឯកឧត្តមសៅសុភាពនិងឯកឧត្តមសុខលូបានប្រគល់ម៉ូតូកង់បីចំនួន១២គ្រឿងទៅតាមបណ្តាលក្រុងស្រុកចំនួន៥នៅតាមបណ្តោយផ្លូវជាតិលេខ៦ជូនអភិបាលក្រុងស្រុកដេីម្បីបរិស្ថានស្អាតជាតំបន់ឆ្លងកាត់ទៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ធំក្នុងប្រទេសកម្ពុជា។ដោយ ព្រំភារុណ

អត្ថបទដែលជាប់ទាក់ទង