អភិបាលស្រុកកំពង់លែងនិង ជំនាញជលផល ដោះលែង សត្វពស់ថ្លាន់ចំនួន៤ក្បាល ទម្ងន់ ១៥គីឡូក្រាម


កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក សំ ចាន់ថន អភិបាលនៃគណអភិបាលស្រុកកំពង់លែងព្រមទាំងលោកអភិបាលរង លោក ប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកមួយចំនួនទៀត និងលោក លី ឡា នាយខ័ណរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង រួមនិងនាយ នាយរងជលផលនៃមន្ទីរកសិកម្មខេត្ត បានធ្វើការដោះលែង សត្វពស់ថ្លាន់ចំនួន៤ក្បាល ទម្ងន់ ១៥គីឡូក្រាម។

-លោក លី ឡា នាយខ័ណរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឱ្យដឹងថាៈ សត្វពស់ថ្លាន់ចំនួន ០៤ក្បាល ស្មើនិងទម្ងន់​ ១៥ គីឡូក្រាមនេះគឺបានមកពីការចាប់បង្ក្រាបបទល្មើសស្វត្វ ព្រៃធនធានធម្មជាតិពីជនល្មើស ហើយត្រូវបានលោក អុិត សុធា ព្រះរាអាជ្ញាអមតុលាការសាលាដំបូ ងខេត្តកំពង់ឆ្នាំង ប្រគល់ឱ្យក្រុមការងារជំនាញពាក់ព័ន្ធ រួមនិង អាជ្ញាធរមូលដ្ឋានទៅដោះលែងនៅចំណុចភ្នំនាងកង្រី ។

-គួររំលឹកផងដែរដល់បងប្អូនប្រជា ពលរដ្ឋយើងដែលរស់នៅជិតតំបន់នោះមេត្តាចូលរួមជួយថែរក្សាការ ពារសត្វព្រៃធម្មជាតិទាំងអស់គ្នា ព្រោះនៅតំបន់នោះពេលខាងមុខ គឺជាតំបន់ទេសចរណ៏ដ៏មានសក្តានុពលសម្រាប់យើងទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង