បុរសម្នាក់ត្រូវបានគេវាយស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកតាលោសែនជ័យ នារសៀលថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងករណីហឹង្សាមានស្ថានទម្ងន់ទោស នៅគ្រាដែលក្រុមគ្រួសារសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ប៉ុន្តែជាអកុសល់បានស្លាប់នៅតាមផ្លូវម្ដុំខេត្តកំពង់ឆ្នាំង ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលខាងលើបន្តថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ លៀង សារ៉ន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ក្រោយសមត្ថកិច្ចសហការចុះពិនិត្យ ខ្លួនប្រាណសពមានស្នាមរបួសត្រង់ថ្ពាល់ក្បែច្រមុះផ្នែកខាងស្ដាំ ១កន្លែង(ដល់ឆ្អឹង) កហើមជាំពណ៏ខៀវជុំវិញ ក្បាលផ្នែកខាងក្រោយស្នាមរបួសស្រុតលលា ការសន្ធិដ្ឋានជាបឋមអាចប៉ះទង្គេចនឹងវត្ថុទាលមានទម្ងន់ និងមុខស្រួច ករណីនេះសមត្ថកិច្ចកំពុងដំណើរការស្រាវជ្រាវ.សើបអង្កេត ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះ(លៀង សារ៉ន)មានការផឹកសុីជាមួយឈ្មោះ ង៉ែត ផល្លី ភេទប្រុស ត្រូវជា(ប្អូនថ្លៃ) និងឈ្មោះ សូ ស៊ុំ ភេទប្រុស ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក្នុងការដំណើរការផឹកសុីនោះដែរ ជនរងគ្រោះ(លៀង សារ៉ន)ប៉ះទង្គេចពាក្យជាមួយប្អូនថ្លៃ(ង៉ែត ផល្លី)រឿងភ្ជាប់ពាក្យកូន រហូតដល់ម៉ោងប្រមាណ២២យប់ ជនរងគ្រោះ(លៀង សារ៉ន)បានជិះម៉ូតូឈប់ក្បែផ្ទះបស់ឈ្មោះ ហៀ រួចដើរកាត់ព្រៃថាទៅយកមាន់ផ្ទះឈ្មោះ យន ប៉ុន្តែអត់មានសត្វមាន់ក៍ដើរសំដៅមកម៉ូតូជិះត្រឡប់មកកន្លែងផឹកវិញ ខណៈនោះមានជនមិនស្គាល់អតសញ្ញាណវាយប្រហា ស្របគ្នានោះដែរប្អូនថ្លៃជនរងគ្រោះ(ង៉ែត ផល្លី)លឺសម្លេងគេវាយបង ហើយប្រាប់ឈ្មោះ ម៉ាប់ ត្រូវជាកូនចុងជនរង កូនចុងឈ្មោះ ម៉ាប់ រត់ទៅមើលឃើញគេវាយឪពុកដួលសន្លប់ស្ដូកទៅហើយ ក៍ចាត់ចែងបញ្ជូនទៅសង្រ្គោះភ្លាមៗ ប៉ុន្តែត្រូវបានស្លាប់នៅម្ដុំខេត្តកំពង់ឆ្នាំង ៕ដោយ ព្រំភារុណ

អត្ថបទដែលជាប់ទាក់ទង