រថយន្តសណ្តោងរ៉ឺម៉កបើកឆ្លងកាត់ខ្សែភ្លើងមិនប្រយ័ត្នទាក់បណ្តាលឲ្យទុសេឆេះទ្រព្យសម្បត្តិសាលារៀន

ខេត្តរតនគិរី÷ រថយន្តហុីយ៉ាន់ដាយបើកមិនប្រុងប្រយ័ត្នទាក់និងខ្សែភ្លើងបណ្តាលឲ្យទុសេឆ្លងចរន្តអគ្គិសនីឆាបឆេះទ្រព្យសម្បត្តិនៅក្នុងបន្ទប់អាគារសាលារៀនអូរជុំអស់មួយចំនួនធំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០
ស្ថិតនៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកអូរជុំបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះបន្ទប់អាគារសាលារៀននោះគឺផ្តើមចេញមកពីរថយន្តសណ្តោងរ៉ឺម៉ក១គ្រឿងម៉ាកហីុយ៉ាន់ដាយ ក្បាលពណ៌ស មានបិទនូគូ នៅកញ្ចក់រថយន្តខាងមុខ(L.M.H ដឹកជញ្ជូន) ពាក់ស្លាកលេខភ្នំពេញ3C-8221
អ្នកបេីកបរឈ្មោះ ប្រាក់ ស្រស់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបេីកបររថយន្ត មានទីលំនៅបច្ចប្បន្នភូមិស្រឡៅទង ឃុំបាឡាំង ស្រុកបារយ ខេត្តកំពង់ធំ។

ក្នុងនោះសម្ភារៈដែលបានខូចខាតរួមមាន៖
១- ម៉ាស៉ីនព្រិនឯកសារចំនួន៣គ្រឿង
២- ក្តារខៀនចំនួន៣
៣- ម៉ូទ័របូមទឹកចំនួន១
៤- ខ្សែរភ្លេីងនិងអំពូលភ្លេីងចំនួន១០គ្រាប់
៥- ឌីសង់ទ័រទឹក១
៦- តុឈេីចំនួន២
៧- កៅអីចំនួន២
៨-និងម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ2003ចំនួន១គ្រឿង រួមទាំងឯកសារមួយចំនួនធំទៀត។

ក្រោយពីការឆាបឆេះនិងទុសេខ្សែភ្លើងអាគារសាលារៀននោះភ្លាម កម្លាំងអធិការនិងប៉ុស្តិ៍មានចំនួន១០នាក់បានចុះមកអន្តរាគមន៍ពន្លត់អគ្គីភ័យបានទាន់ពេលវេលានិងប្រេីប្រាស់ទឹកអស់ចំនួន១រថយន្ត។

បច្ចុប្បន្នកម្លាំងអធិការស្រុកអូរជុំបានធ្វេីកំណត់ហេតុដកហូតរថយន្តសណ្តោងរ៉ឺម៉ក១គ្រឿងយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជុំដើម្បីរងចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ សុិន សុធា PVT

អត្ថបទដែលជាប់ទាក់ទង