ពិធីប្រកាស បិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យលើការចុះ បញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធសម្រាប់ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ
កំពង់ឆ្នាំង :នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ មានរៀបចំពិធីប្រកាស បិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យលើការចុះ បញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធសម្រាប់ ភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លី សុភា ប្រធានមន្ទីររៀបចំ ដែនដីនគររូបនីកម្មសំណង់ និង សូរិយោដី ខេត្តកំពង់ឆ្នាំង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្កភាពជុំវិញខេត្ត អភិបាលរង
ស្រុក លោកមេឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋចូលរួមផងដែរ ។
លោក លី សុភា បាន អោយដឹងថាៈសម្រាប់ភូមិស្តុកកប្បាសគឺជាភូមិទី ៩ ក្នុង ចំណោមភូមិទាំង ១០ របស់ឃុំបន្ទាយព្រាល ដែលក្រុម ការងារបានអនុវត្តតាមនិតិវិធី នៃដំណាក់កាលនីមួុយៗរហូត ដល់មានការបិទផ្សាយេជាលក្ខណ:ប្រព័ន្ធនៃការវិនិច្ឆ័យលើការ ចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធហើយទទូលបានលទ្ធផល ការប្រមូលទិន្នន័យភូមិស្តុកកប្បាសសុរបចំនួន ១៦៥៣ ក្បាលដី ក្នុងនោះមានដីកសិកម្មចំនួន ១២៤១ ក្បាលដី ដីលំនៅដ្ធាន ចំនួន ៤០៩ ក្បាលដី ដីសាលាឆទានចំនួន ១ក្បាលដី ដីសាលា រៀនចំនួន ១ ក្បាលដី ដីរួមភូមិចំនួន ១ ក្បាលដី ។
មានប្រសាសន៍ក្នងឱកាសនោះ ឯកឧត្ដម សាន់ យូ បានអោយដឹងថាៈការមកពិនិត្យទិន្នន័យក្នុងពេល
នេះមានសារ:សំខាន់ណាស់សម្រាប់បងប្អូនប្រជា
ពលរដ្ឋដែលរស់នៅក្នុងតំបន់វិនិច្ឆ័យខាងលើ ពីព្រោះការបិទផ្សាយ មានរយៈពេលតែ១៥ ថ្ងៃប៉ុណ្ណោះសម្រាប់អោយបងប្អូនពិនិត្យ និងផ្ទៀងផ្ទាត់នូវឈ្មោះ និងព្រំប្រទល់ក្បាលដី តើត្រឹមត្រូវ ឬមិនត្រឹមត្រូវអាចមានសិទ្ធិតវ៉ា និងកែតម្រូវពីក្រុម
បច្ចេកទេស ដែលនៅប្រចាំក្នុងមូលដ្ឋានស្រាប់ ។
ឯកឧត្ដម សាន់ យូ ក៏បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារ បច្ចេកទេសនៃមន្ទីរដែនដី នគររូបនីកម្មសំណង់ និងសូរិយោដី ខេត្តកំពង់ឆ្នាំង ដែលបាន ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើ សេវាសាធារណ:ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។
ឯកឧត្តម សាន់ យូ ក៏បានអំពាវនាវដល់ប្រជាពល
រដ្ឋទាំងអស់ត្រូវចូលរួមរក្សាអនាម័យជាប្រចាំ ដោយរស់នៅ ស្អាត ហូបស្អាត ផឹកស្អាត ពិសេសគឺចូលរួមទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីត១៩
តាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ។