អាជ្ញាធរស្រុកកំពង់លែង ចុះពិនិត្យស្រាវជ្រាវជាក់ស្តែង តំបន់ប្រើប្រាស់គ្រប់យ៉ាងនៅភ្នំំនាងកង្រី
កំពង់ឆ្នាំង: នៅថ្ងៃ ទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ពុំ សុផល អភិបាលរងស្រុកកំពង់លែង លោក មិន សុគុន ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឌ្ប ន៏សហគមន៏ រួមជាមួយ និងអស់លោកដែលជាមន្ត្រីជំនាញពាក់ព័ន្ធស្ថិតនៅក្នុងសហគមន៏ពោ ធិ៏ជ្រកជម្រកពុទ្ធសែន (ភ្នំនាងកង្រី) និងសហគមន៏ព្រៃឈើប្រែជាសហគមន៏ទេសចរណ៏ បានចុះទៅពិនិត្យដល់តំបន់ភ្នំនាងកង្រីជាក់ស្តែងដែលជាតំបន់មួយដែល រាជរដ្ឋាភិបាលចាត់ទុកជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងសម្រាប់តំបន់។
-ក្រោយពីបានចុះពិនិត្យជាក់ស្តែងនៅទិដ្ឋភាព និងស្ថានភាពទីនោះគឺអាចវាយតម្លៃបានថាៈ ដូចជាតំបន់ ច្រកយោនី, ទឹកជ្រោះអូរតាអំ, ថ្មកន្ទេល, ច្រកឆៃដាវ, ភ្នំវាំងនន,និងពេលខាងមុខមានៈ សួនសត្វ, ព្រៃឈើ, វត្តជប់កង្រី, ទំនប់ និងជាទីកំសាន្ត ជាច្រើនកន្លែងទៀតដែលក្រុមសហគមន៏បាននឹងកំពុងស្ថាបនា និងចលនាដល់សប្បុរសជនដែលមានបំណងចង់ចូលលេងកំសាន្តផងដែរ ។
នាឱកាសចុះពិនិត្យនោះលោក ពុំ សុផល អភិបាលរងទទួលបន្ទុកផ្នែកទេសចរណ៏ និងលោក សុខ មិត្ត សមាជិកក្រុមប្រឹក្សា និងជាប្រធាន សហគមន៏ព្រៃឈើ និងទទួលខុស ត្រូវផ្នែកទេសចរណ៏បានបន្តឱ្យដឹង ទៀតថាៈ នេះជាសក្តានុពលមួយយ៉ាងសំខាន់ណាស់សម្រាប់ការបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិកំពង់បាចិន ឃុំពោធិ៍ ស្រុកកំពង់លែង ។ ដោយឡែកលោក អភិបាលរង និងក្រុមការងារក៏បានសំដែងនូវការខិតខំប្រឹងប្រែងរបស់បងប្អូនក្នុងសហគមន៏ដែលបានបង្កើតនូវ គ្រប់សកម្មភាពនេះឡើងដូចជាៈផ្លូវឡើងទៅទីនោះ មានប្រវែងៈ ៣៦០ម៉ែត្រ ឆ្ពោះទៅច្រក និងតំបន់កំសាន្តនៅទីនោះដោយ សប្បាយរីករាយ និងសុវត្តិភាព ។
លោក ពុំ សុផល អភិបាលរងក៏ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់ក្រុមសហគមន៏នៅទីនោះចំនួនៈ ១០០.០០០រៀលផងដែរ ៕ដោយ PTV