ព្រះរាជអាជ្ញាបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលរកស៊ីបន្លំភ្នែកជញ្ជីងមកតុលាកា
ខេត្តកំពង់ធំ៖ សមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលស្រុកសណ្ដាន់ បានឃាត់ខ្លួនជនសង្ស័យ ដែលជាស្ត្រីម្នាក់បានរកស៊ីបំភ័ន្តភ្នែកជញ្ជីង ដោយយកកៅស៊ូស្បែកជើង មកកលនៅម៉ាស័រនៅក្នុងជញ្ជីង ដើម្បីគេងចំណេញក្នុងការ ទិញលក់ទំនិញជួញដូរ ដើម្បីបំបាត់ភ្នែកជញ្ជីងក្នុង១០០គីឡូក្រាមបាត់២០គីឡូ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ក្នុងករណីលួចបន្លំភ្នែកជញ្ជីង ត្រូវបានស្គាល់ឈ្មោះយន បុប្ឋា និង ឈ្មោះ ឡុង ចន្ថា ភេទស្រី ដែលជាអ្នកទិញកៅស៊ូ ស្ថិតនៅតំបន់អូស្រែស្តៅ ភូមិលែង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាមួយនិងម្ចាស់ចំការម្នាក់ ដែលបានរកស៊ីលក់ជ័រកៅស៊ូ ជាមួយគ្នាជាងមួយឆ្នាំមកហើយ តែពុំបានដឹងថាអ្នកទិញលោក យន បុប្ឋា និងឈ្មោះឡុង ចន្ថា ភេទស្រី បានប្រើល្បិចលួចកល់កៅស៊ូស្បែកជើងផ្ទាត់ បង្កប់នៅក្នុងជញ្ជីង ដើម្បីស៊ីភ្នែកជញ្ជីងដើម្បីលួចបំបាត់ភ្នែកជញ្ជីង ។
ក្រោយពីកើតហេតុ ម្ចាស់ចំការកៅស៊ូ បានប្តឹងផ្តល់គ្នា រឿងចោរលួចកេបកេងតាមរយះភ្នែកជញ្ជីង ត្រូវបាន លោក អួង ម៉ាលី អធិការដ្ឋាននគរបាលស្រុកសណ្តាន់ លោកអនុសេនីយ៍ទោ ស្វាយ សុភា នាយផ្នែលព្រហ្មទណ្ទ លោក លោក អនុសេនីយទោ ឆ ហៀង នាយរងផ្នែលព្រហ្មទណ្ទ លោក ស្រួយ ម៉េងគង់ ដើមបណ្តឹង លោកស្រី យន បុប្ឋា ចុងបណ្តឹង បានធ្វើកំណត់ហេតុ ពិនិត្យជញ្ជីងឃើញថាជញ្ជីងខ្នាត ១២០ គីឡូក្រាម ឃើញមានកៅស៊ូស្បែកជើង កាល់ម៉ាស័រ ឲ្យថ្លឹងនៅត្រឹម៨០ គ.ក ទោះដាក់ប៉ុន្មាន ក៏នៅត្រឹម៨០ គ.ក នៅខាងក្នុងជញ្ជីងពិតប្រាកដមែន បើទោះបី ។
ក្រោយពីដឹងការពិតថា លោកស្រី យន បុប្ឋា ក្លាយជាអ្នកទោសពីបទលួចបន្លំភ្នែកជញ្ជីង ត្រូវបានឃាត់ខ្លួន រយះពេល៤៨ម៉ោង និងបានបញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២០ សូមបញ្ជាក់ថា បើទោះបី ជាសមត្ថកិច្ចបានរកឃើញនូវកំហុស និងភស្តុតាង ថាលោកស្រី យន បុប្ឋា និងកូនស្រី ឈ្មោះ ឡុង ចាន់ថា បានប្រព្រឹត្ត និងរំលោភលើសេចក្តីទុកចិត្ត យ៉ងណាក៏ដោយ ក៏ក្រុមគ្រួសារលោកស្រី យន បុប្ឋា នៅតែស្រែកជេរប្រតិច ម្ចាស់ចំការដែលជាជនរងគ្រោះ ថាបើដឹងថាជញ្ជីងស៊ីភ្នែកជញ្ជីងអញ្ជឹងហើយ ម៉េចក៏ភ្លើ លក់កៅស៊ូឲ្យរហូតរាប់ឆ្នាំ និងបន្តដោយពាក្យថា បើអ្នករកស៊ីបើកល់ក្នុងជញ្ជីងដើម្បីស៊ីភ្នែកជញ្ជីងម៉េច បានចំណេញ។
ម្ចាស់ចំការ បានពោលពាក្យថា គាត់បានទុកចិត្តអ្នកទិញ ហើយមិនដែលខ្វល់និងការថ្លឹងកៅស៊ូនោះទេ នេះដោយសារតែការទុកចិត្ត រកស៊ីជាមួយគ្នាជាងមួយឆ្នាំមកហើយ តែក្រោយមកដោយមានការសង្ស័យថា ដោយសារបាត់កៅស៊ូម្តង ៧០០គីឡូក្រាម ក្នុងមួយរថយន្ត ក្នុងកើតហេតុ លោកបានសុំពិនិត្យជញ្ជីង ដោយ ដោះមើលផ្នែកខាងក្នុង ទើបបានឃើញកៅស៊ូស្បែកជើងផ្ទាត់ កល់ម៉ាស័រនៅខាងក្នុង ដោយកំណត់ត្រឹមតែ ៨០គ.ក ក្រោយមកបានប្តឹងទៅអធិការនគបាលស្រុកសណ្តាន់ដើម្បីឃាត់ខ្លួនសួរនាំ ។
ម្ចាស់ចំការ បានឲ្យដឹងថា មិនប្រកាន់ទោសអូសដំណើរនោះទេ បើអ្នកប្រព្រឹត្តលួចដោយបន្លំភ្នែកជញ្ជីង មកជាងមួយឆ្នាំ សុំទោស និងទទួលស្គាស់ការពិត ដែលខួនប្រព្រឹត្ត វាចប់ហើយ តែនេះមិនទទួលស្គាល់ហើយ ជេរបញ្ចោរ រកប្តឹងម្ចាស់ចំការ ហើយរករឿងវាយតបទៀត ទើបបានធ្វើឲ្យលោកមានការក្តៅក្រហាយ កើតទុក្ខមិនសុខចិត្ត ទាមទារប្តឹងដាក់គុក ហើយឲ្យសងសំណង ដែលកេងចំណេញជាងមួយឆ្នាំមកនេះ ត្រឹមតែ២០លានរៀលប៉ុណ្ណោះ លោកបានបន្តថា បើស្ថាប័នច្បាប់ ចាប់ចោរបានហើយ ពុំអាចដាក់ទោសចោរបាន លោកនឹងប្តឹងបន្តទៅ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយរកយុត្តិធម៌។