ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញគោរពវិញ្ញានក្ខន្ធសពឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល
កំពង់ឆ្នាំង៖ ថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមដំណើរដោយឯកឧត្ដម អម សុភា អភិបាលរងខេត្ត លោកនាយករងរដ្ឋបាល នាយកទីចាត់ការ និងប្រធានមន្ទីរមួយចំនួន បានអញ្ជើញគោរពវិញ្ញានក្ខន្ធសពឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។
សូមបញ្ជាក់ជូនផងដែរថាៈ ឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមិថុនា ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ៕