ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ប្រារពពិធីចំរើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវរាជមាតាជាតិខ្មែរ
ខេត្តព្រះវិហារ៖ ឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៤ ព្រះវស្សា យាងចូល ៨៥ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០ ដែលនឹងឈានមកនាពេលខាងមុខនេះ!
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានកិត្តិយសសាខា និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បាននាំយកទេយ្យវត្ថុ គ្រឿងឧប ភោគបរិភោគ និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តឧត្តមមុនី ឋិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ ព្រមទាំងបានបួងសួងគុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរម សុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ជាជំនួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានប្រគេនជូនរួមមានៈអង្ករចំនួន ២០០ គក្រ មី ១កេស ត្រីខកំប៉ុង ៥យួរ ទឹកស៊ីអីវ ៤យួរ ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស និង បច្ច័យប្រគេនព្រះសង្ឃ៧ អង្គរ ចំនួន ៥០.០០០ រៀល និងជូនលោកយាយ លោកតាចំនួន១៧ នាក់ ម្នាក់ៗចំនួន២០,០០០រៀល។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោកក៏បានផ្តាំផ្ញើរ ដាស់តឿន ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ធទាំងអស់ ធ្វើយ៉ាងណាត្រូវរក្សារ ការពារនូវអនាម័យ អោយបានជាប់ជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺកូវីដ១៩ នឹងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ ដោយ ទូច ចន្នា