មន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះសិក្សារនិងពិនិត្យមើលទីតាំងសំរាប់ដាក់ជញ្ជីងអចល័តថ្លឹងរថយន្ត នៅព្រំប្រទល់ខេត្តព្រះវិហារ-ខេត្ត​កំពង់ធំ

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯ​ឧត្តម សេង ឈួន រ​ដ្ធលេខាធិការ​ក្រសួង​សាធារណៈការនិងដឹកជញ្ជូន បានអមដំណើរដោយឯឧត្តម គោ ស៊ុំប៊ុន​​សឿ​ត អភិបាល​ស្តីទី​តំណាង​ឱ្យ​ឯ​ឧត្តម ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ លោក ហោ ប៊ុ​ន​ហួរ អភិបាល​ស្រុក​រវៀង លោក សំ លាង​ទ្រី ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត បាន​ដឹកនាំ​ក្រុម​ការងារ​ដើម្បី​ចុះ​សិក្សា​រ និងពិនិត្យមើលទីតាំងដែលត្រូវដាក់ជញ្ជីងអចល័តថ្លឹងរថយន្ត ដែលទីតាំងនោះស្ថិតនៅចំណុចភូមិជីអោក ឃុំ​រម្មណី ស្រុករវៀង ក្នុងខេត្តព្រះវិហារ។

លោក សំ លាងទ្រី ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្ត បានឱ្យដឹងដែរថា កាចុះពិនិត្យទីតាំងនេះដែរគឺដោយ មានការស្នើរសុំពី មន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្ត ក៏ដូចជាការស្នើរសុំរបស់រដ្ធបាលខេត្តព្រះវិហារ នូវទីតាំងដើម្បីដាក់ជញ្ជីងអចល័ត្តថ្លឹងរថយន្ត។

ទីតាំងដែលត្រូវដាក់ជញ្ជីងអចល័តថ្លឹងរថយន្តខាលើនេះ នូវចាំតែក្រុមការងារបញ្ជូនឯកសារ​ទៅ ឯ​ឧត្តម​ទេស​រ​ដ្ធម​ន្ត្រី សួន ចាន់ថុល រដ្ធមន្ត្រីនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន ដើម្បី​ធ្វើការ​ពិនិត្យ និងសំរេច។

ក្នុងនោះដែរលោក សំ លាង​ទ្រី លោកក៏បានបន្តទៀតថាដោយកាសង្កេតឃើញផ្ទាល់ដែរថា មានរថយន្តធន់ធំៗដឹកលើសចំណុះ បណ្តាលឱ្យខូចខាតផ្លូវជាតំណំ នឹងក៏ជាការជៀងវាងនូវគ្រោះថ្នាក់ចរាចណ៍ផងដែរ។

គួប​ញ្ជាក់​ផង​ដែ​រថា ៖ ទីតាំងដីដែលចុះសិក្សារដាក់ជញ្ជីងអចល័តថ្លឹងរថយន្តនោះដែរ គឺជាដីកម្មសិទ្ធឯកជនផ្ទាល់របស់លោក សំ លាងទ្រី ដែល​លោក ព្រមបរិច្ចាកទៅឱ្យក្រសួង សាធារណៈការនិងដឹកជញ្ជូនដើម្បីធ្វើការសាងសង់៕ ដោយ  ទូចចន្នា

អត្ថបទដែលជាប់ទាក់ទង