សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៍ របស់សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ដើម្បីចែកជូនប្រជាពលរដ្ធក្រីក្រ ចំនួន៣៣គ្រួសារ
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែ មិថុនា ឆ្នាំ ២០២០ នេះលោក ពឹង ទ្រីដា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន ៣៣ គ្រួសារ ក្នុងឃុំប្រមេរ៣០ គ្រួសារ នឹងក្នុងឃុំពោធិ ៣ គ្រួសារ ស្រុកត្បែងមានជ័យ ក្នុងខេត្ត ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរលោកអនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែង តែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ” ពោលគឺទីណាមានការលំបាក ទីនោះមានកាក បាទក្រហមកម្ពុជា” ។ លោកក៏បានផ្តាំផ្ញើសុំឱ្យបងប្អូនទាំងអស់ធ្វើយ៉ាងណាថែរទាំសុខភាពនឹង ត្រូវមានអនាម័យជាប់ជាប្រចាំដើម្បី ចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺកូវីដ១៩។
សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥ គីឡូ មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០៛ (ពីរមឺនរៀល)។
-ក្នុងនោះគ្រួសារអាទិភាព ៣គ្រួសារថែម សារុង ១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០ ៛(ពីសែនរៀល។
-ប្រគេនព្រះសង្ឃ អង្ករ២បេ មី២ កេស ត្រីខ២ យួរ ទឹកស៊ីអីវ១ យួរ ទឹកក្រូចកូកាកូឡា ២ កេស ថវិកា ២០០,០០០ ៛ (ពីសែនរៀល)៕ដោយទូចចន្នា