ចុងស្លាបមាន់- ឆ្អឹងមាន់ខូចគុណភាពដែល​ត្រូវហាមឃាត់ចំនួន១,២៩០គីឡូក្រាមត្រូវបានដុត​បំផ្លាញចោល

បាត់ដំបង៖ នៅព្រឹកថ្ងៃ សុក្រ ៧រោច ខែ ជេស្ឋឆ្នាំជូតទោ​ស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងដោយអនុវត្តតាមបញ្ជារបស់លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការ​ងារប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន ដឹកនាំកម្លាំងនគរបាលក្នុងការិយាល័យជំនាញ ដែលមានលោកវរសេនីយ៍ទោ យី យក់សាន ជា​នាយការិយាល័យនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ច ចូលរួមសហការណ៍ជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានធ្វើពិធីដុតបំផ្លាញចោលនូវចុងស្លាបមាន់ និងឆ្អឹងមាន់ចំនួន១​,២​៩០គីឡូ នៅចំណុចទីលានចាក់សំរាម ក្នុងសង្កាត់ ស្លាកែក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលវត្ថុទាំងនេះសមត្ថកិច្ចនគរបាលចូលរួមជា​មួយសមត្ថកិច្ចជំនាញរាំងស្កាត់បានពីក្រុមឈ្មួញដែលរកស៊ីនាំចូលដោយខុសច្បាប់នៅចំណុចឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី​១១ ខែ មិថុនា ឆ្នាំ ២០២០ក្នុងខណៈក្រុមឈ្មួញ​នាំយកបម្រុងចរាចារណ៍លក់ដូរ ក្នុងមូលដ្ឋានខេត្តបាត់ដំបង៕ ដោយ មុតចិត្ត្រា

អត្ថបទដែលជាប់ទាក់ទង