ឯកឧត្តម​សុខ​ លូ​ អភិបាលខេត្ត កំពង់ធំ អញ្ជើញ​ចុះ ចែក​អំណោយ​ដល់​ចាស់ជរា​ ជនពិការ​ ស្រ្តី​មេម៉ាយ​ ស្រុក​ប្រាសាទ​បល្ល័ង្ក

ខេត្ត​កំពង់ធំ​: ឯកឧត្តម​ សុខ​លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ​ ប្រធាន​គណៈ​កម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ​
បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ ចុះចែកអំណោយ​ដល់ជនពិការ​ចាស់​ជរា​គ្មាន​ទីពឹង​ ស្រ្តី​មេម៉ាយ​ ចំនួន​៣ទីតាំង​ ផ្សេងគ្នា​ ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ.នៅព្រឹក ថ្ងៃទី​១២ ខែមិថុនា​ឆ្នាំ​២០២០។

លោក​ វណ្ណៈ​ សោភានិត អភិបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក​មាន​ប្រជា​ពលរដ្ឋ​ងាយរងគ្រោះ​ត្រូវ​បាន​ទទួល​ អំណោយ​របស់​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ.ត្រូវ​បាន​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​ ចំនួន២៩១គ្រួសារ មកពី៧ ឃុំ ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ក្នុង​នោះ​មាន​ ឃុំដូង៣៥គ្រួសារ ឃុំសាមគ្គី​២៧ ឃុំក្រយា៦៨ឃុំសាគ្រាម៣៥ ឃុំផាន់ញឺម៣៣ ឃុំសាលាវិស័យ៤៦ ឃុំទួលគ្រើល ៤៧​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ទឹកត្រី​ទឹក​ស៊ីអ៊ីវ​ត្រីខ​ សាប៊ូ​ ​ច្រាស​ អង្ក​២៥។

ឯកឧត្តម​ សុខ​លូ អភិបាល​ខេត្ត កំពង់ធំ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​មាន​ប្រសាសន៍​ថា​ សម្រាប់ខេត្តកំពង់ធំដែលមានចំណាកស្រុក មកពីប្រទេសថៃ ៦១០០នាក់ តើពុំទាន់រកឃើញ ឆ្លងមេរោគ covid-19 ឡើយ ក៏ពុំទាន់មានអ្នកស្លាប់ដែរ។

និង​បាន​ផ្តាំ​ផ្ញើ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ ឲ្យ​ថែរក្សា​សុខភាព​ អនាម័យ​ឲ្យ​បាន​ល្អ.ដោយអនុវត្តតាម ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ កាត់​បន្ថយ​ការ​ជួបជុំ​គ្នា​ លាងដៃ​និងសាប៊ូ ឫអាលកុល ដើម្បី​ការពារ​និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ​មេរោគ​ដ៏កាចសាហាវនេះ ខណៈ​ពេល​ដែល​ មេរោគ​កូវិដ១៩នេះ​ បាន​ឆ្លង​ទៅ​លើ​មនុស្ស​នៅលើពិភពលោកនេះ ជាង៧លាននាក់​ និងបានសម្លាប់មនុស្ស​ជាង៤២ម៉ឺននាក់៕
ក្នុង​នោះដែរ​ ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ​ បាន​អំពាវនាវ​ឲ្យ​មាតាបិតា​ អាណាព្យាបាល រួមទាំង​ក្រុម​យុវជន​ ទាំងអស់ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះ​គ្រឿងញៀន​ជា​ អាវុធ​បំផ្លាញ​អនាគត​ បំផ្លាញ​សុខភាព.និង​សង្គម​ជាតិ​ ដូច្នេះ​សូម​កុំ​គិតថា​ បញ្ហា​គ្រឿងញៀន​ជា​តួនាទី​របស់​សមត្ថកិច្ច​ ឲ្យសោះ.គឺត្រូវចូលរួម ការពារ​ទប់ស្កាត់​ ទាំងអស់​គ្នា​ មី ឲ្យមាន​ គ្រឿង​ញៀន​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង៕

អត្ថបទដែលជាប់ទាក់ទង