រដ្ឋបាលខេត្តកំពង់ធំ ចាត់ប្រជុំអង្គភាពជំនាញ និងអ្នកសារព័ត៌មាន ដែលបំរើការងារ ក្នុងខេត្តកំពង់ធំ
ខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំបានបើកកិច្ចប្រជុំអ្នកសារព័ត៌មានដែលកំពុងតែបម្រើការ នៅក្នុងខេត្តកំពង់ធំ ជិត 100 នាក់, ក្នុងនោះក៏មានមន្ត្រីរាជការ.ប្រធាន. អនុប្រធាន មន្ទីរជុំវិញខេត្ត ចូលរួមប្រជុំ នៅរសៀលថ្ងៃទី 11 ខែមិថុនាឆ្នាំ 2020 នៅសាលាខេត្តកំពង់ធំ។
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ.ហៃ.អភិបាលរងខេត្តកំពង់ធំ បានបើកឨកាស ឲ្យអ្នកសារព័ត៌មាន នៅក្នុងកិច្ចប្រជុំ ក៏មានការ សំណេះសំណាល សួរដេញដោល ដើម្បីចែករំលែកចំណេះដឹង គ្នាទៅវិញទៅមក ពីសំណាក់មន្ត្រីរាជការ.និងអង្គភាពជំនាញ.ជាមួយអ្នកសារព័ត៌មាន ប្រកបដោយបរិយាស រួសរាយរាក់ទាក់ និងផ្តល់កិច្ចសហការ
រវាងគ្នានិងគ្នា បានល្អប្រសើរ។
ឯកឧត្ត សុខ.ហៃ អភិបាលរង ខេត្តកំពង់ធំ.បានមានប្រសាសន៍ថា ចំពោះដីស្ថិតនៅជាប់ពាក់ព័ន្ឋនិង ផ្ទៃបឹងទន្លេសាប ដែលកន្លងមកមាន មន្ត្រីរាជការ.មន្ត្រីជលផល. កងកម្លាំង បានគ្រប់គ្រងដីទាំងនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ស្រាវជ្រាវ ពីអាយុកាល នៃការកាន់កាប់ មុនពេលសម្តេចឆ្វៀលឲ្យ ឬក្រោយ ដើម្បីធ្វើរបាយការណ៍ ជូនថ្នាក់ដឹកនាំ។
ឯកឧត្ត សុខ.ហៃ បាន កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហការ រវាងអ្នកសារព័ត៌មាន និងស្ថាប័ន្តមានសមត្ថកិច្ច និងអាជ្ញាធរ ស្រុកក្រុងបានល្អប្រសើរ ក្នុងនោះ ឯកឧត្តមអភិបាលរងខេត្ត.បានសំណូមពរ ដល់អ្នកសារព័ត៌មាន បន្តកិច្ចសហការ ជាមួយស្ថាប័ន្តនានា ដើម្បីបំរើផល ប្រយោជន៍របស់សង្គម.បំរើផលប្រយោជន៍ ប្រជាជន.ផ្សាយព័ត៌មានពិត.មិនបំភ្លើស លក្ខណៈញុះញង់ មូលបង្កាច់ ធ្វើឲ្យមានការភាន់ច្រឡំ ពីសំណាក់មហាជនផងដែរ៕